ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្ន ដល់ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត និងខ្ទាតទៅផ្លូវម្ខាងបុកជាមួយរថយន្ត បណ្ដាលអោយបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់

    BY Khmernote Media August 9, 2021
    បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្ន ដល់ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត និងខ្ទាតទៅផ្លូវម្ខាងបុកជាមួយរថយន្ត បណ្ដាលអោយបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់

    រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដា ឌ្រីម មួយគ្រឿង បោះពួយយ៉ាងលឿនមិនប្រយ័ត្នត្រង់ចំណុចស្តុបបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត និងខ្ទាតឆ្លងទៅផ្លូវម្ខាងទៀត ទៅបុករថយន្ត មួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ស៊េរី ឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ កោះកុង1A-6019។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច និង ក្នុងល្បឿនយ៉ាងលឿនស្របពេលគ្នានោះដែល ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER-X ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GK-7167 ដែលជិះដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះដល់ចំណុចស្តុបកើតហេតុ ម៉ូតូ ZOOMER-X ក៏បានបត់ឆ្វេងបំណងទៅផ្លូវ១៣២ ពេលដែលបត់បានបន្តិចក៏ត្រូវបានម៉ូតូហុងដា ឌ្រីម បុកចំពាក់កណ្តាល ពេញទំហឹង។ ហើយដោយម៉ូតូហុងដា ឌ្រីម នៅមិនទាន់អស់ល្បឿនក៏ធ្វើឲ្យម៉ូតូខ្ទាតឆ្លងទៅផ្លូវម្ខាងទៀត និងជ្រុលទៅបុកចំផ្នែកខាងចំហៀង ខាងឆ្វេងរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខត្បូងឃ្មុំ 2A-9992 ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា និងតាមពីក្រោយម៉ូតូ ZOOMER-X បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតបែកកាងខាងមុខចំហៀង ខាងឆ្វេងរីឯម៉ូតូ ZOOMER-X បានរងការខូចខាតបែកកាបាំងខាងចំហៀងខាងស្តាំ និងអ្នកបើកបរបានរងរបួសបន្តិចបន្តួច។ ចំណែកឯម៉ូតូហុងដា ឌ្រីម បានរងការខូចខាត យ៉ាងដំណំនិងបណ្តាលឲ្យអ្នកបើកបរ រងរបួសបាក់ជើង ខាងឆ្វេង ហើយក៏ត្រូវបានរថយន្តរបស់ គ្លីនិក ឯក សុងការណ៍ ដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗតែម្តង។

    ក្រោយពេលកើតហេតុម៉ូតូទាំងពីរគ្រឿងរួមទាំងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: