អន្តរជាតិ
ថ្ងៃនេះអត្រាអ្នកឆ្លងកូវីដនៅថៃកើនឡើងជាង ២ម៉ឺននាក់ ខណៈអ្នកឆ្លងសរុបកើនដល់ជាង ៨១ម៉ឺននាក់
BY Pheakdey
August 11, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី ១១ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១,០៣៨ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២០៧នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៨៦៥ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៧៣នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា ថ្ងៃនេះចំនួនអ្នកឆ្លងកូវីដ ១៩ នៅថៃបានកើនឡើងសើសខ្ទង់ ២ម៉ឺននាក់ជាថ្មីម្តងទៀតក្រោយតួលេខនេះបានធ្លាក់ក្រោម ២ម៉ឺននាក់ ៣ថ្ងៃជាប់ៗមកហើយ ខណៈគិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨១៦,៩៨៩នាក់ និងស្លាប់សរុបចំនួន ៦,៧៩៥ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍