ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ជួយកុមាររងគ្រោះដោយការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងប្រទេស

    BY Pheakdey August 12, 2021
    ថៃសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ជួយកុមាររងគ្រោះដោយការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងប្រទេស

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃបានសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ទទួលព័ត៌មាន​និងគ្រប់គ្រងទិន្នន័យកុមារដែលបានរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស។ បើតាមលោក Traisuree Taisaranakul ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា ការសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកសម្រាប់កុមារនេះគឺដើម្បីជួយក្រុមកុមាររងគ្រោះទាំងនោះឲ្យបានសមស្របនិងទាន់ពេលវេលា។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានបង្ហាញថា ចាប់តាំងពីដើមខែមករារហូតមកដល់ខែសីហាឆ្នាំ ២០២១ នេះ មានកុមារនៅទូទាំងប្រទេសថៃចំនួន ៧៨,៩៨៩ នាក់ បានរងផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីម្តាយឪពុកឬអាណាព្យាបាលរបស់ពួកគេបានឆ្លងជំងឺកូវីដ ១៩ ឬបានស្លាប់ដោយដោយសាជំងឺកូវីដ ១៩។

    លោក Traisuree Taisaranakul បានបញ្ជាក់ថា ដើម្បីអនុវត្តកិច្ចការខាងលើនេះឲ្យមានប្រសិទ្ធភាពគឺពលរដ្ឋគ្រប់រូបត្រូវសហការណ៍ជាមួយអាជ្ញាធរឲ្យបានឆាប់រហ័ស ពោលគឺត្រូវរាយការណ៍ពីករណីកុមារដែលបានរងនូវផលប៉ះពាល់មកកាន់អាជ្ញាធរឲ្យបានទាន់វេលាតាមរយៈ​ទូរស័ព្ទមកកាន់លេខ ១៣០០ ឬទំនាក់ទំនងតាមគណនី Line @savekidscovid19។ ក្រោយទទួលបានព័ត៌មានទាំងនេះរួចហើយអាជ្ញាធរថៃនឹងចាត់ចែងឲ្យក្រុមអ្នកស័្មគ្រចិត្តរបស់ក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្សជាតិ, ក្រុមអ្នកស័្មគ្រចិត្តតាមសហគមន៍, ក្រុមគ្រូបង្រៀនស្ម័គ្រចិត្តទាំងក្នុងប្រព័ន្ធផ្លូវការនិងក្រៅផ្លូវការចុះទៅជួយកុមារទាំងនោះដើម្បីធានាថាពួកគេនឹងមិនឯកាឬត្រូវរស់ដោយគ្មានសង្ឃឹមនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: