ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបន្តរកឃើញអ្នកឆ្លងកូវីដច្រើនបំផុត ២ថ្ងៃជាប់គ្នា ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ចំនួន ២៣,៤១៨ នាក់

    BY Pheakdey August 13, 2021
    ថៃបន្តរកឃើញអ្នកឆ្លងកូវីដច្រើនបំផុត ២ថ្ងៃជាប់គ្នា ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ចំនួន ២៣,៤១៨ នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ១៣ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២៣,៤១៨ នាក់ ដែលជាចំនួនអ្នកឆ្លងប្រឆាំថ្ងៃដ៏ច្រើនបំផុត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៨៤នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២៣,០៣០នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣៨៨នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា  គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨៦៣,១៨៩នាក់ និងស្លាប់សរុបចំនួន ៦,៩៤២ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: