អន្តរជាតិ
អ្នកឆ្លងកូវីដសរុបនៅថៃកើនដល់ជាង ៩២ម៉ឺននាក់ ខណៈតួលេខអ្នកឆ្លងប្រចាំថ្ងៃស្ថិតនៅខ្ទង់ជាង ២ម៉ឺននាក់
BY Pheakdey
August 16, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ១៦ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១,១៥៧ នាក់ ដែលជាចំនួនអ្នកឆ្លងប្រឆាំថ្ងៃដ៏ច្រើនបំផុត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៨២នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៤៩៩នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៥៦៨នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩២០,៦០៨នាក់ និងស្លាប់សរុបចំនួន ៧,៧៣៤ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍