ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលថៃចេញមកការពារគម្រោងទិញវ៉ា់កសាំង Sinovac ១២លានដូសសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគDelta ខណៈអ្នកជំនាញអះអាងថាវ៉ាក់សាំងប្រភេទនេះក៏មានប្រសិទ្ធភាពខ្ពស់ដែរ

    BY Pheakdey August 18, 2021
    រដ្ឋាភិបាលថៃចេញមកការពារគម្រោងទិញវ៉ា់កសាំង Sinovac ១២លានដូសសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគDelta ខណៈអ្នកជំនាញអះអាងថាវ៉ាក់សាំងប្រភេទនេះក៏មានប្រសិទ្ធភាពខ្ពស់ដែរ

    ថៃ៖ រដ្ឋាភិបាលថៃបានចេញមកការពារគម្រោងទិញវ៉ាក់សាំង Sinovac ចំនួន ១២ លានដូសសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ក្រោយអ្នកជំនាញថៃបានសិក្សារកឃើញថា វ៉ាក់សាំង Sinovac  បានផ្តល់នូវប្រសិទ្ធភាពខ្ពស់មិនចាញ់វ៉ាក់សាំងប្រភេទផ្សេងនោះទេ។ គួររម្លឹកថា នាពេលកន្លងពលរដ្ឋថៃជាច្រើនបាននាំគ្នារិះគន់គម្រោងទិញវ៉ាក់សាំង Sinovac ចំនួន ១២លានដូសនេះ ដោយក្រុមពលរដ្ឋទាំងនោះយល់ឃើញថាវ៉ាក់សាំងប្រភេទនេះមិនសូវមានគុណភាពខ្ពស់សម្រាប់ប្រឆាំងនឹងមេរោគ Delta នោះទេ ​ហើយពលរដ្ឋថៃចង់ឲ្យរដ្ឋភិបាលបញ្ជាទិញវ៉ាក់សាំងប្រភេទផ្សេងវិញ ដូចជាប្រភេទ mRNA ជាដើម។ យ៉ាងណាក្តី ពេលនេះរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តគម្រោងទិញវ៉ាក់សាំងនេះហើយ ដោយអាជ្ញាធរថៃនឹងធ្វើការចាក់វ៉ាក់សាំងប្រភេទ Sinovac  ឆ្លាស់គ្នាជាមួយនឹងវ៉ាក់សាំង AstraZeneca ជូនពលរដ្ឋខ្លួន ខណៈតាមគម្រោងគឺវ៉ាក់សាំង Sinovac  ទាំង ១២ លានដូសនេះនឹងដឹកត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃនៅក្នុងអំឡុងខែកញ្ញាខាងមុខនេះ។

    បើតាមលោក Taweesap Siraprapasiri ដែលជាអ្នកជំនាញផ្នែកវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់តាមរយៈសន្និសិទ្ធសារព័ត៌មានផ្លូវការមួយការមួយកាលពីថ្ងៃអង្គារ ទី ១៧ សីហា ម្សិលមិញនេះថា គ្រប់វ៉ាក់សាំងទាំងអស់ដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោករួមទាំងវ៉ាក់សាំង Sinovac ផង សុទ្ធតែមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីបានទាំងអស់។ អ្នកជំនាញរូបនេះបានប​ន្តទៀតថា ឆ្លងតាមការសិក្សាកាលពីពេលថ្មីនេះបានបង្ហាញថា វ៉ាក់សាំង Sinovac  មានប្រសិទ្ធអាចការពារការចម្លងមេរោគកូវីដ ១៩ បាន ៧២% និងការពារអ្នកជំងឺកូវីដ ១៩ មិនឲ្យមានអាការធ្ងន់ធ្ងរឬស្លាប់បានរហូតដល់ ៩៨% ខណៈវ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារការចម្លងមេរោគបាន ៩៦% ។ បើទោះជាយ៉ាងនេះក្តី លោក Taweesap Siraprapasiri បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលមានការរាតត្បាតកូវីដ ១៩ ខ្លាំងហើយចំនួនវ៉ាក់សាំងនៅមានកំណត់ដូចនេះ​ ពលរដ្ឋគ្រប់រូបមិនគួររង់ចាំវ៉ាក់សាំងដែលពួកគាត់ចង់បាននោះទេ ពោលគឺត្រូវប្រញាប់ទៅវ៉ាក់សាំងណាក៏ដោយឲ្យបានលឿនបំផុត ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ឲ្យបានលឿនដូចគ្នាដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: