ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃអនុម័តកញ្ចប់ថវិកាជាង ២៨០ លានដុល្លារដើម្បីទិញវ៉ាក់សាំង Pfizer ចំនួន ២០ លានដូស

    BY Pheakdey August 18, 2021
    ថៃអនុម័តកញ្ចប់ថវិកាជាង ២៨០ លានដុល្លារដើម្បីទិញវ៉ាក់សាំង Pfizer ចំនួន ២០ លានដូស

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១៧ ខែ សីហា ម្សិលមិញនេះ គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តកញ្ចប់ថវិកាចំនួន ៩,៣ ពាន់លានបាត (ជាង ២៨០ លានដុល្លារអាមេរិក) ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំនួន ២០ លានដូស ហើយគណៈរដ្ឋមន្ត្រីថៃក៏រៀបចំគម្រោងមួយផ្សេងទៀតដើម្បីទិញវ៉ាក់សាំងប្រភេទ mRNA ចំនួន ១០ លានដូសបន្ថែមទៀតផងដែរ។ តាមគម្រោងគឺវ៉ាក់សាំងទាំងអស់នេះនឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃនៅក្នុងអំឡុងត្រីមាសទី ៤ ក្នុងឆ្នាំ ២០២១ នេះ។

    បើតាមលោក Anucha Burapachaisri ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ឲ្យដឹងថា តាមគម្រោងគឺរដ្ឋាភិបាលថៃនឹងទិញវ៉ាក់សាំងចម្រុះប្រភេទគ្នាឲ្យបានចំនួន ១០០ លានដូសនៅត្រឹមចុងឆ្នាំ ២០២១ នេះ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋរួចរាល់ទាំង ២ដូស បានចំនួនជាង ៥ លាននាក់ និងទើបចាក់បាន ១ដូសជាង ១៨ លានាក់ ខណៈថៃមានពលរដ្ឋសរុបជិត ៧០ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: