ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែតបាងកកប៉ុស្តិ៍៖ ការសិក្សាមួយបានរកឃើញថា ក្រោយជាសះស្បើយពីកូវីដ ១៩ អ្នកជំងឺនៅមានអាការៈមួយចំនួនរហូតដល់ ១ ឆ្នាំ

    BY Pheakdey August 28, 2021
    កាសែតបាងកកប៉ុស្តិ៍៖ ការសិក្សាមួយបានរកឃើញថា ក្រោយជាសះស្បើយពីកូវីដ ១៩ អ្នកជំងឺនៅមានអាការៈមួយចំនួនរហូតដល់ ១ ឆ្នាំ

    ការសិក្សាមួយបានរកឃើញថា ​អ្នកជំងឺកូវីដ ១៩ ជាច្រើននៅតែមានបញ្ហាសុខភាពមួយចំនួនរហូតដល់ ១ ឆ្នាំ ក្រោយពីពួកគាត់បានព្យាបាលជំងឺកូវីដ ១៩ ជាសះស្បើយ ១០០% រួចហើយ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តចិននិងត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេស The Lancet Friday កាលពីថ្ងៃសុក្រ ទី ២៧ ម្សិលមិញនេះ។ ការសិក្សាមួយនេះត្រូវបានផ្តោតសំខាន់ទៅលើផលប៉ះពាល់រយៈពេលវែងនៃជំងឺកូវីដ ១៩ ដោយក្នុងការសិក្សាគេបានស្ទង់មតិអ្នកជំងឺកូវីដ ១៩ ចំនួន ១,៣០០នាក់នៅក្នុងទីក្រុងវ៉ូហានប្រទេសចិន ដែលជាកន្លែងផ្តើមឆ្លងមេរោគកូវីដ ១៩ ដំបូងគេ ខណៈក្រុមអ្នកជំងឺទាំងនេះធ្លាប់បានទទួលបានការព្យាបាលជំងឺកូវីដ ១៩ នៅចន្លោះពីខែមករាដល់ខែឧសភាឆ្នាំ ២០២០ កន្លងទៅនេះ។

    លទ្ធផលនៃការសិក្សាបានបង្ហាញក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖

    – ជិត ៥០%ភាគរយនៃអ្នកជំងឺកូវីដ ១៩ នៅមានអាការៈអស់កម្លាំង ឬសាច់ដុំចុះខ្សោយរហូតដល់​ ១២ ខែក្រោយជាសះស្បើយពីជំងឺកូវីដ។

    – អ្នកជំងឺម្នាក់ក្នុងចំណោម ៣នាក់នៅមានអាការៈថប់ដង្ហើម ១២ ខែ។

    – អាការៈដូចបានជម្រាបជូនខាងលើនេះគឺភាគច្រើនកើតមានចំពោះអ្នកជំងឺដែលធ្លាប់មានជំងឺច្រើនមុខក្នុងពេលកើតកូវីដ ១៩។

    – អ្នកជំងឺកូវីដ ១៩ ជាមនុស្សស្រីមានភាគរយខ្ពស់ជាងមនុស្សប្រុសក្នុងការកើតមានអាការៈខាងលើរហូតដល់ ៤៣%។

    – អាការៈអស់កម្លាំង ឬសាច់ដុំចុះខ្សោយនឹងថយចុះ ៦៨% ក្នុងរយៈពេល ៦ខែ និងធ្លាក់ចុះសល់ត្រឹម ៤៩% ក្នុងរយៈពេល ១២ខែ។

    – បញ្ហាផ្លូវដង្ហើមនឹងមានភាពល្អប្រសើរឡើងវិញ ២៦% ក្នុងរយៈពេល ៦ ខែ និងឡើងដល់ ៣០% ក្រោយរយៈពេល ១២ ខែ។

    – ៨៨ % នៃអ្នកជំងឺកូវីដ ១៩ ត្រលប់ទៅធ្វើការងារជាធម្មតាវិញ ក្រោយជាសះស្បើយបានមួយឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: