សង្គម

អ៉ំប្រុសពិការជើង ដែលតស៊ូដឹកអាហារអោយក្រុមហ៊ុន Food Panda ទទួលបានការឧបត្ថម្ភយ៉ាងច្រើនពីមហាជន

BY
Khmernote Media
August 28, 2021

ក្រោយមានការអំពាវនាវពីសំណាក់ម្ចាស់គណនី ហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា MaDa HP ដោយបានបង្ហាញពីរូបភាពប៉ុន្មានសន្លឹកស្តីពីការតស៊ូរបស់អ៉ំប្រុសពិការជើងម្នាក់តស៊ូប្រកបរបរជាអ្នកដឹកជញ្ជូនអាហារអោយក្រុមហ៊ុន Food Panda ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ ម្ចាស់គណនី Facebook ខាងលើ បានរៀបរាប់អោយដឹងថា ៖

“បងប្អូនបើកុម្ម៉ង់ឥវ៉ាន់ តាម Food Panda បានជួបអ៊ុំជួយជូនគាត់ហូបថែមផងទាន គាត់អត់ផ្ទះនៅទេ មានក្មួយតូចមួយចិញ្ចឹម សុំដីគេនៅ នេះលេខគាត់ ✅ 092 688 025 ✅ 096 875 12 24 សូមបងប្អូនតេទៅគាត់ផ្ទាល់ ខ្ញុំជួបគាត់មុខបុរីខ្ញុំនៅ ផ្លូវ598 គាត់សុំដីគេនៅ ម្ដុំៗហ្រ្គែនភ្នំពេញនេះឯង មួយថ្ងៃរកចំណូលបានត្រឹម 6ពាន់ ទៅ1មឺនរៀលប៉ុណ្ណោះ សូមបងប្អូនអានឲចប់ ពិនិត្យរូបមួយៗមុនខំមិនសួររកលេខគាត់ ខ្ញុំរ៉ាយរ៉ាប់អស់ហើយ”។

ត្រឹមរយៈពេលមួយថ្ងៃ សារអំពាវនាវមួយនោះទទួលបានការចែករំលែករហូតដល់ទៅជិត៤ម៉ឺននាក់ និងមានការឧបត្ថម្ភយ៉ាងច្រើនជូនអ៉ំប្រុស ដែលស្តែងចេញពីទឹកចិត្តស្រលាញ់គ្នារបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង៕

Share This Post: