បុគ្គលិកហាងកាហ្វេម្នាក់ត្រូវគេចូលទៅវាយយ៉ាងដំណំដល់ក្នុងហាង ព្រោះរូបគាត់ស្និតស្នាលជាមួយនឹងសង្សាគេខ្លាំងពេក
ថៃ៖ បុគ្គលិកបម្រើការងារនៅក្នុងហាងលក់កាហ្វេម្នាក់ត្រូវបានបុរសពីរនាក់ចូលទៅវាយយ៉ាងដំំំំណំដល់ក្នុងហាង ខណៈរូបគាត់កំពុងតែឆុងកាហ្វេជូនភ្ញៀវ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍ហឹង្សានេះបានកើតឡើងនៅក្នុងហាងកាហ្វេមួយកន្លែងទៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ ខណៈបុរសជាជនរងគ្រោះមានឈ្មោះថា Songchaiphon Donchai និងមានអាយុ ២៣ឆ្នាំ។

ក្រោយបើកការវាយតប់យ៉ាងណាស់ដៃទៅលើជនរងគ្រោះរួច ជនបង្ករហេតុទាំង ២នាក់ក៏បានគេខ្លួនបាត់ ខណៈពេលនេះបុរសជាជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រោះតែរូបគាត់បានរងរបួសយ៉ាងធ្ងន់់ធ្ងរជាច្រើនកន្លែងនៅលើរាងកាយ។ ប្រភពខាងលើបានបន្តថា ចំពោះហេតុផលដែលជំរុញឲ្យមានអំពីហឹង្សានេះ គឺដោយសារតែភ្លើងប្រចណ្ឌ ដ្បិតបុរសជាជនរងគ្រោះតែងមានឥរិយាបថស្និតស្នាលជ្រុលហួសហេតុពេលជាមួយនឹងមិត្តស្រីរបស់ជនបង្កហេតុ។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃកំពុងតាមចាប់ខ្លួនក្រុមជនបង្កហេតុឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger