សង្គម

ផ្ទុះជម្លោះដោយសារលុយ ២០០រៀល អតិថិជនជាភេទទី៣ ស្ទុះវាយអ្នកដឹកជញ្ជូនម្ហូបក្រុមហ៊ុន E-Gets ទាំងកម្រោល ផ្អើលទាំងយប់

BY
Khmernote Media
September 1, 2021

ហេតុការណ៍ផ្ទុះជម្លោះមួយបានកើតឡើងដោយសារអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន E-Gets នៅខេត្តព្រះសីហនុ បានទារលុយអតិថិជនដែលបានអោយខ្វះចំនួន២០០រៀល ធ្វើអោយអតិថិជនជាភេទទី៣ មានគ្នា២នាក់ស្ទុះវាយអ្នកដឹកជញ្ជូនអាហារទាំងកម្រោលតែម្តង។

យោងតាមការរៀបរាប់របស់អ្នកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន E-Gets រូបនោះបានអោយដឹងថា មុនដំបូងអតិថិជនបានធ្វើការកុម្មង់ម្ហូបអាហារតាមរយៈ App E-Gets និងធ្វើការទូទាត់ដោយសាច់ប្រាក់សុទ្ធ។ លុះពេលដែលរូបលោកបានដឹកម្ហូបមកដល់ អតិថិជនដែលជាភេទទី៣បានអោយលុយខ្វះចំនួន២០០រៀល ហើយភ្លាមនោះរូបលោកក៏បានទារប្រាក់ ២០០រៀលដែលខ្វះនោះ ស្រាប់តែនារីភេទទី៣ ដែលមានគ្នា២នាក់បានជេរប្រមាថ និងស្ទុះមកវាយរូបលោកតែម្តង។

អ្នកដឹកជញ្ជូនរូបនោះបានបន្តអោយដឹងទៀតថា ពេលអតិថិជនជាភេទទី៣ បានស្ទុះវាយរូបលោកនិងជេរប្រមាថ លោកក៏មិនមានការតបតនោះដែរ ព្រោះលោកជាបុគ្គលិកដឹកជញ្ជូនដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ប៉ុន្តែនារីភេទទី៣ ទាំង២នាក់នោះបានបន្តដេញវាយរូបលោករហូតដល់កណ្តាលថ្នល់ និងយកស្បែកជើងកែងវាយមកលើផ្ទៃមុខលោកបណ្តាលអោយរងរបួសទើបលោកទប់កំហឹងមិនបានក៏បានតដៃដើម្បីការពារខ្លួន។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូកាមេរ៉ាសុវត្ថិភាពនៅខាងក្រោមនេះ៖

Share This Post: