ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងទិញវ៉ាក់សាំងកូវីដ ២០០ លានដូសសម្រាប់ចាក់ជាដូសជំរុញជូនពលរដ្ឋខ្លួននៅឆ្នាំក្រោយ

    BY Pheakdey September 7, 2021
    ថៃគ្រោងទិញវ៉ាក់សាំងកូវីដ ២០០ លានដូសសម្រាប់ចាក់ជាដូសជំរុញជូនពលរដ្ឋខ្លួននៅឆ្នាំក្រោយ

    ថៃ៖ វិទ្យាស្ថានវ៉ាក់សាំងជាតិនិងក្រសួងសុខាភិបាលនៃប្រទេសថៃគ្រោងនឹងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ​យ៉ាងតិចណាស់ចំនួន ២០០ លានដូសនៅឆ្នាំក្រោយមនេះ ដើម្បីចាក់ជាដូសជំរុញជូនពលរដ្ឋថៃសម្រាប់ប្រឆាំងនឹងមេរោគបំប្លែងថ្មី។ បើតាមលោក Sathit Pitutecha ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ការបញ្ជាទិញវ៉ាក់សាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ដ្បិតនាពេលបច្ចុប្បន្ននេះមេរោគបំប្លែងខ្លួនថ្មីកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងសហគមន៍ ខណៈគេបានព្យាការណ៍ថានៅពេលខាងមុខក៏អាចនឹងមានមេរោគបំប្លែងខ្លួនថ្មីនិងកាចសាហាវបន្ថែមទៀតផងដែរ។

    វ៉ាក់សាំងដែលថៃគ្រោងនឹងបញ្ជាទិញនៅឆ្នាំក្រោយនោះអាចមានចម្រុះប្រភេទដូចជាវ៉ាក់សាំងប្រភេទ AstraZeneca, Pfizer និងវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីផងដែរ។ គួរបញ្ជាក់ផងដែរថា តាមគម្រោងគឺប្រទេសថៃនឹងទទួលបានវ៉ាក់សាំងចំនួន ១២៤ លានដូសផងដែរនៅចុងឆ្នាំ ២០២១ នេះ ដោយក្នុងនោះវ៉ាក់សាំង AstraZeneca ចំនួន ៤៣,៣ លានដូស និងវ៉ាក់សាំង Pfizer ចំនួន ៣០ នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃនៅក្នុងធ្នូ។ សូមបញ្ជាក់ផងដែរ គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ ដូសជូនពលរដ្ឋបានចំនួនជាង ៧ លាននាក់ហើយ និងជាង ២៣ លាននាក់ផ្សេងទៀតបានចាក់ត្រឹមដូសទី ១ ខណៈថៃមានប្រជាជ​នសរុបជិត ៧០ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: