ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសសហរដ្ឋអាមេរិកចាប់បានជនសង្ស័យ៣នាក់ ដើរលួចសំបុកឃ្មុំរថយន្តយកទៅលក់

    BY Pheakdey September 7, 2021
    ប៉ូលិសសហរដ្ឋអាមេរិកចាប់បានជនសង្ស័យ៣នាក់ ដើរលួចសំបុកឃ្មុំរថយន្តយកទៅលក់

    អាមេរិក៖ នៅក្នុងសប្តាហ៍នេះការិយាល័យប៉ូលិសប្រចាំទីក្រុង Ventura រដ្ឋ Los Angeles សហរដ្ឋអាមេរិកបានបង្ក្រាបករណីចោរកម្មមួយបង្កឡើងដោយក្មេងទំនើងមួយក្រុម ដែលករណីចោរកម្មនោះគឺជាការលួចសំបុកឃ្មុំរថយន្តយកទៅលក់។ ក្រុមក្មេងទំ​នើងដែលជាបក្សពួកធ្វើសកម្មភាពចោរកម្មនេះមានចំនួន ៣ នាក់ ហើយពួកគេសុទ្ធតែជាពលរដ្ឋអាមេរិកដែលមានទីលំនៅក្នុងរដ្ឋ Los Angeles តែម្តង។

    ក្នុងការចាប់ខ្លួនជនសង្ស័យទាំង ៣ នាក់នេះ ប៉ូលិសអាមេរិកបានរកឃើញសំបុកឃ្មុំរថយន្តជិត ១០ គ្រឿង ឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចមួយចំនួន ហើយអ្វីដែលរឿងគួរឲ្យកត់សម្គាល់នោះគឺក្រុមចោរបានប្រើប្រាស់រថយន្តមួយគ្រឿងសម្រាប់ធ្វើជាមធ្យោបាយក្នុងការធ្វើសកម្មភាពលួចនេះទៀតផង។ ក្រោយការចាប់ខ្លួន ក្រុមជនសង្ស័យត្រូវបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសនិងរងចាំទទួលទោសទៅតាមផ្លូវច្បាប់ ខណៈខាងប៉ូលិសបានធ្វើសេចក្តីប្រកាសជាសាធារណៈឲ្យម្ចាស់រថយន្តដែលបាត់សំបុកឃ្មុំអាចមកទទួលយកសំបុកឃ្មុំរបស់ពួកគាត់ត្រលប់ទៅវិញពីស្ថានីយ៍ប៉ូលិសក្រុងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Ventura County Sheriff’s Office

    Share This Post: