ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ៖ ស្តាប់គ្រូបង្រៀនជោគជ័យរហូតមានការដៀលបណ្ឌិតស្រុកខ្មែរថាឆ្កួត ជាគឺរឿងខុសឆ្គង ព្រោះបណ្ឌិតមែនទែន គេគ្មានអំនួតនោះទេ
- September 8, 2021
កាលពីពេលថ្មីៗនេះ មានការលើកឡើងមួយរបស់អ្នកលេង Facebook ជុំវិញវគ្គបង្រៀនជោគជ័យរបស់ក្រុមគ្រូជោគជ័យមួយចំនួននៅលើបណ្តាញសង្គម Facebook រហូតមានការដៀលថា គ្មានអ្នកណាឆ្កួតដល់បណ្ឌិតស្រុកខ្មែរទេនិយាយត្រង់។ ការលើកឡើងនេះដែរត្រូវបាន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានលើកឡើងថា៖
“ខ្ញុំស្តាប់លោកគ្រូបង្រៀនជោគជ័យយូៗទៅ ស្រាប់តែមានអ្នកមកដៀលជារួមថា (គ្មានណា ឆ្គួតដល់ បណ្ឌិតស្រុកខ្មែរ និយាយត្រង់) មិនគួដៀលជារួមអីចឹងទេ វាធ្វេីអោយប៉ះពាល់ ដល់បណ្ឌិតមែនទែន គេគ្មានអំនួតអីចឹងទេ គួរតែកែសម្រួលវិញទៅ ។ ចំពោះខ្ញុំនៅមិនទាន់បានឃេីញ បុគ្គលណាម្នាក់ទទួលជោគជ័យ នៅឡេីយទេ ឧទាហរណ៍ក្រុមខ្មែរក្រហម ចុងក្រោយត្រូវប្រមូលយកមកកាត់ទោស ប៊ិនឡាឌិនចុងក្រោយអាមេរិកតាមប្រម៉ាញ់បាន សូមអភ័យទោសផងបេីមានការខុសឆ្គង។”
- Share This Post: