ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលាក្រុងបាងកកកែច្នៃរថយន្តក្រុងឲ្យក្លាយជាកន្លែងចាក់វ៉ាក់សាំងកូវីដចល័ត ដើម្បីផ្តល់ភាពងាយដល់ពលរដ្ឋដែលពិបាកធ្វើដំណើរ

    BY Pheakdey September 9, 2021
    សាលាក្រុងបាងកកកែច្នៃរថយន្តក្រុងឲ្យក្លាយជាកន្លែងចាក់វ៉ាក់សាំងកូវីដចល័ត ដើម្បីផ្តល់ភាពងាយដល់ពលរដ្ឋដែលពិបាកធ្វើដំណើរ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍  បានឲ្យដឹងថា សាលាក្រុងបាងកក ប្រទេសថៃ បានដាក់ចេញនូវវិធានការថ្មី​មួយដើម្បីសម្រួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ដោយខាងសាលាក្រុងបានកែច្នៃរថយន្តក្រុងឲ្យក្លាយជាកន្លែងចាក់វ៉ាក់ចល័តតែម្តង។ រថយន្តក្រុងដែលជាកន្លែងចាក់វ៉ាក់សាំងចល័តនេះនឹងធ្វើដំណើរទៅកាន់ទីតាំងគោលដៅសំខាន់ៗជាច្រើននៅក្នុងទីក្រុង ដើម្បីផ្តល់ការចាក់វ៉ាក់សាំងជូនពលរដ្ឋដោយមិនគិតថ្លៃ។

    បើតាមសាលាក្រុងបាងកកបានឲ្យដឹងថា វិធានការថ្មីនេះនឹងផ្តល់ភាពយ៉ាងខ្លាំងចំពោះពលរដ្ឋដែលស្ថិតនៅក្នុងលក្ខខណ្ឌពិបាកធ្វើដំណើរមួយចំនួនដូចជា មនុស្សចាស់ជរា ជនពិការ អ្នកជំងឺ និងស្រ្តីមានផ្ទៃពោះជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ ដូសជូនពលរដ្ឋខ្លួនបានចំនួនជាង ១០ លាននាក់ និងជាង ២៥ លាននាក់ផ្សេងទៀតទើបចាក់បាន ១ ដូស ខណៈថៃមានពលរដ្ឋសរុបជិត ៧០ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: