អន្តរជាតិ

អ្នកវិទ្យាសាស្រ្តអ៉ីស្រា រកឃើញថ្នាំប្រភេទនេះអាចសម្លា.ប់កោសិកាមេរោគកូវីដបានពី ៩០-១០០% រយៈពេលត្រឹម ២៤ម៉ោង

BY
Pheakdey
September 16, 2021

អ៊ីស្រាអែល៖ ក្រុមអ្នកវិទ្យាសាស្រ្តអ៉ីស្រាអែលបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន  Jpost ថា ថ្នាំគ្រាប់ដែលក្រុមខ្លួនកំពុងអភិវឌ្ឍឡើងមានប្រសិទ្ធអាចប្រឆាំងនឹងជំងឺកូវីដ ១៩ បានយ៉ាងឆាប់រហ័ស ពោលគឺអ្នកជំងឺអាចជាសះស្បើយនិងអាចត្រលប់ទៅផ្ទះវិញបានជាធម្មតាក្រោយលេបថ្នាំនេះរួចបានពីរបីថ្ងៃប៉ុណ្ណោះ។ ថ្នាំប្រឆាំងជំងឺកូវីដ ១៩ នេះមានឈ្មោះថា Codivir ត្រូវបានផ្តួចផ្តើមផលិតដោយក្រុមហ៊ុន Zyon Ayni ដែលជាក្រុមហ៊ុនផលិតឱសថដ៏ធំប្រចាំនៅក្នុងប្រទេសអីស្រាអែល ហើយនាពេលកន្លងមកក្រុមមួយនេះក៏ធ្លាប់បានចូលរួមផលិតថ្នាំប្រឆាំងនឹងជំងឺអេដស៍បានដោយជោគជ័យផងដែរ។

បើតាមលោក Code Pharm  ដែលជាអគ្គនាយកនៃក្រុមហ៊ុន Zyon Ayni បានឲ្យដឹងថា​  Codivir គឺជាថ្នាំម្យ៉ាងដែលគេធ្លាប់ប្រើប្រាស់ជាថ្នាំប្រឆាំងនឹងជំងឺអេដស៍ ហើយគិតត្រឹមពេលនេះថ្នាំ Codivir បានឆ្លងផុតដំណាក់សាកល្បងលើកទី ១ ប្រកបដោយភាពជោគជ័យរួចហើយ។ ក្នុងការសាកល្បងកាលពីពេលថ្មីៗនេះគេមើលឃើញថា ថ្នាំ Codivir អាចសម្លាប់កោសិកាមេរោគកូវីដ ១៩ បានចន្លោះពី ៩០-១០០% ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

អគ្គនាយករូបនេះបានបន្តថា ចំពោះការសាកល្បងដំណាក់កាលលើកទី ២ នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅដើមខែក្រោយនេះ និងធ្វើឡើងនៅក្នុងប្រទេសអេស្ប៉ាញ ប្រេស៊ីល និងអាហ្រ្វិកខាងត្បូង ហើយបើការធ្វើតេស្តសាកល្បងលើកទីនេះទទួលបានជោគជ័យទៀតគឺនៅក្នុងរយៈពេលពី ៣-៦ខែក្រោយមកទៀត គេអាចឈានទៅដល់ការផលិតថ្នាំសម្រាប់ប្រើប្រាស់ក្នុងគ្រាបន្ទាន់បានតែម្តង៕

លោក Code Pharm អគ្គនាយកក្រុមហ៊ុន Zyon Ayni

អត្ថបទ៖ ភក្តី

ប្រភព៖ Jpost

Share This Post: