សង្គម

ឱកាសល្អ សម្រាប់អ្នកមានបំណងចង់ចូលបម្រើក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ

BY
Khmernote Media
September 27, 2018

យោងតាមលិខិតចេញពីក្រសួងការពារជាតិ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា ប្រធានគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមជំណឹងដល់បេក្ខជនសិស្ស និស្សិតទាំង២ភេទ ដែលស្ម័គ្រចិត្តចូលបំរើការងារក្នុងក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០១៨ ដើម្បីចូលប្រឡងជ្រើសរើសវគ្គសិក្សាដូចខាងក្រោម៖

+ វគ្គនាយទាហានសកម្ម

+ វគ្គនាយទាហានកងទ័ពជើងគោក

+ វគ្គនាយទាហានបន្តវេន

+ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា

កាលបិរច្ឆេទចែកពាក្យ និងទទួលពាក្យសុំចុះឈ្មោះចូលប្រឡងចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យការពារជាតិ និងនៅយោធភូមិភាគទី១ ទី២ ទី៣ ទី៤ និងទី៥៕

អត្ថបទ៖ សេម
រូបភាព៖ RCAF Cambodia

Share This Post: