ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឹកមិញនេះប្រទេសអូស្រ្តាលីបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

    BY Pheakdey September 22, 2021
    ព្រឹកមិញនេះប្រទេសអូស្រ្តាលីបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

    អូស្រ្តាលី៖ កាលពីព្រឹកថ្ងៃពុធ​ ទី ២២ ខែ កញ្ញានេះមានគ្រោះរញ្ជួយដីមួយបានវាយប្រហារនៅតំបន់ក្បែរទីក្រុង Melbourne ប្រទេសអូស្រ្តាលី និងបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើនផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គ្រោះរញ្ជួយដីដែលបានវាយប្រហារទៅក្បែរក្រុង Melbourne នោះបានកើតឡើងក្នុងកម្រិត ៦ រ៉ិចទ័រ ហើយវាក៏ជាគ្រោះរញ្ជួយដីកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអូស្រ្តាលីផងដែរ។

    ភ្លាមៗក្រោយកើតមានហេតុការណ៍នេះ​គេបានប្រទះឃើញមានសំណង់អាគារជាច្រើនបានដួលរលំ ផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ ខណៈពលរដ្ឋមួយចំនួនក៏ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបញ្ជាក់ថា មានជនរងគ្រោះបានស្លាប់នៅក្នុងហេតុការណ៍នេះនៅឡើយទេ។ គួរម្លឹកជូនថា អូស្រ្តាលីមានប្រវត្តិធ្លាប់រងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរបំផុតកាលពីឆ្នាំ ១៩៨៩ ដោយពេលនោះគ្រោះរញ្ជួយដីបានកើតមានក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានឆក់យកជីវិតមនុស្សចំនួន ១៣នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: