ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌានឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ

    BY Pheakdey October 8, 2021
    ឥណ្ឌានឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ

    ឥណ្ឌា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសឥណ្ឌាគ្រោងនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនៅត្រឹមថ្ងៃទី ១៥ ខែ តុលា ខាងមុខនេះហើយ ក្រោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយនេះហាក់មានភាពធូរស្រាលច្រើន បើធៀបទៅនឹងរយៈពេលជាច្រើនខែកន្លងមកដែលប្រទេសមួយនេះត្រូវប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងរហូតមានតួលេខអ្នកឆ្លងប្រមាណជា ៤សែននាក់និងស្លាប់ប្រហែល ៤ពាន់នាក់ក្នុងមួយថ្ងៃ។ បើតាមក្រសួងកិច្ចការផ្ទៃក្នុងឥណ្ឌាបានបញ្ជាក់ថា អ្នកដំណើរអន្តរជាតិដែលអាចចូលមកកំសាន្តនៅក្នុងប្រទេសឥណ្ឌាត្រូវបានគោរពលក្ខខណ្ឌមួយចំនួន ដូចជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួចរាល់ ត្រូវស្នើសុំទិដ្ឋការថ្មីចំពោះការធ្វើដំណើរកំសាន្តនេះ ហើយអ្នកដំណើរទាំងនោះត្រូវតែធ្វើដំណើរតាមជើងហោះប្រភេទ Charter Flight។

    គួរបញ្ជាក់ថា Charter Flight គឺជាជើងហោះហើរពិសេសរៀបចំជាលក្ខណៈឯកជនឬសម្រាប់មនុស្សមួយក្រុមតូច ដែលជាទូទៅជើងហោះហើរនេះគឺមានសុវត្ថិភាព ផាសុខភាព និងទំនើបជាងជើងហោះធម្មតា ហើយជើងហោះហើរនេះមិនបានកំណត់កាលបរិច្ឆេតនៃការហោះហើរដូចជើងហោះហើរទូទៅនោះទេ ពោលគឺទាល់តែមានការចំទុកមុនទើបមានការហោះហើរ។ គួរមឹ្លកថា ប្រទេសឥណ្ឌាបានសម្រេចបិទខ្ទប់ប្រទេសមិនឲ្យភ្ញៀវទេសចរណ៍អន្តរជាតិចូលមកកំសាន្តក្នុងទឹកដីខ្លួនចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០មក ហើយបើគិតជារយៈពេលសរុបមកទល់នឹងពេលនេះគឺការបិទខ្ទប់នេះមានរយៈពេល ១ឆ្នាំកន្លះហើយ។ ការសម្រចបើកទ្វារសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិនេះគឺភស្តុតាំងមួយបញ្ជាក់ថា អាជ្ញាធរឥណ្ឌាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការរាត្បាតនៃជំងឺកូវីដ ១៩ ហើយវាក៏ជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចជាតិឥណ្ឌាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: