ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញថៃពន្យល់ពីហេតុផលដែលឧបករណ៍តេស្តរហ័ស មួយចំនួនចេញនូវលទ្ធផលខុសប្រក្រតី

    BY Pheakdey October 12, 2021
    អ្នកជំនាញថៃពន្យល់ពីហេតុផលដែលឧបករណ៍តេស្តរហ័ស មួយចំនួនចេញនូវលទ្ធផលខុសប្រក្រតី

    ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានលើកឡើងថា របាយការណ៍នៃការធ្វើតេស្តរកជំងឺកូវីដ ១៩ មួយចំនួនគឺពុំមានភាពត្រឹមត្រូវនោះទេ ដែលបញ្ហានេះបង្កឡើងដោយសារបៀបនៃការប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សនៅមានកម្រិតនៅឡើយ។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានពន្យល់ថា ជាធម្មតាការប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សមិនមានគុណភាពខ្ពស់ដូចជាការធ្វើតេស្តតាមរយៈម៉ាស៊ីន RT-PCR​ នៅក្នុងមន្ទីរពិសោធន៍នោះទេ តែមិនមែនមានន័យថាឧបករណ៍ធ្វើតេស្តរហ័សគ្មានគុណភាពនោះទេ ប្រសិនបើលោកអ្នកប្រើប្រាស់វាដោយត្រឹមត្រូវ។

    លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ឆ្លងតាមការសង្កេតរបស់ក្រុមអ្នកជំនាញនាពេលកន្លងមកគេបានរកឃើញហេតុផលជាច្រើនដែលធ្វើឲ្យឧបករណ៍តេស្តរហ័យផ្តល់នូវលទ្ធផលខុសប្រក្រតី ដោយហេតុផលចម្បងនោះគឺពលរដ្ឋតែងប្រើប្រាស់វានៅពេលដែលខ្លួនកំំពុងមានជំងឺផ្តាសាយ។ ជាងនេះទៅទៀតពលរដ្ឋមួយចំនួនមិនបានអានសេចក្តីណែនាំនៅលើឧបករណ៍ធ្វើតេស្តរហ័សនោះឲ្យត្រឹមត្រូវនោះទេមុនពេលប្រើប្រាស់។ លោកវេជ្ជបណ្ឌិត Supakit Sirilak បានលើកយកឧទាហរណ៍មួយមកបង្ហាញថា ក្នុងការធ្វើតេស្តសាកល្បងរវាងឧបករណ៍តេស្តរហ័សប្រភេទ  Lepu  និងម៉ាស៊ីន RT-PCR​ ចំពោះអ្នកជំងឺកូវីដ ១៩ ចំនួន ៣៩២ នាក់នាពេលកន្លងមកបានបង្ហាញលទ្ធផលផ្សេងគ្នាថា ការធ្វើតេស្តដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស  Lepu រកឃើញអ្នកវិជ្ជមានរហូតដល់ ២៧០នាក់ ខណៈសំណាករបស់ក្រុមមនុស្សដដែលនេះហើយធ្វើតេស្តតាមរយៈម៉ាស៊ីន RT-PCR គឺរកឃើញអ្នកវិជ្ជមានត្រឹមតែ ១៦៩ នាក់ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: