ខ្មែរណូត

ស្វែងរក

  • សង្គម

    ចូលខែថ្មី តម្លៃប្រេងម៉ាស៊ូតនៅដដែល តែតម្លៃប្រេងសាំងធម្មតាឡើងថ្លៃ

    BY Khmernote Media October 2, 2018
    ចូលខែថ្មី តម្លៃប្រេងម៉ាស៊ូតនៅដដែល តែតម្លៃប្រេងសាំងធម្មតាឡើងថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,២០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល ហើយតម្លៃនេះមានការឡើងថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,០០០រៀលដដែល៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay