សង្គម
ហួសចិត្ត! ស្ត្រីម្នាក់ស្រែកទ្រហ៊ោយំ ក្រោយត្រូវអ្នករត់កង់បីឥណ្ឌាបោកយកអស់ក្តាមស្រែ៣០គីឡូ ប៉ុន្តែសំណាងល្អត្រូវបាន មេប៉ុស្តិ៍វត្តភ្នំ ជួយ…. (មានវីដេអូ)
BY Khmernote Media
October 2, 2018
ជារឿងមួយគួរឲ្យហួសចិត្ត ដោយមានករណីស្ត្រីម្នាក់មានមុខរបរជាអ្នករកស៊ីក្តាមស្រែ ត្រូវបានអ្នករត់កងបីឥណ្ឌា បោកយកអស់ក្តាមស្រែចំនួន ៣០គីឡូក្រាម ដោយគិតជាទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល។ ដោយមានចិត្តអាណិត មេប៉ុស្តិ៍វត្តភ្នំ លោក អ៊ុន សំអាត បានធ្វើការសួរនាំ ព្រមទាំងផ្តលើថវិកាចំនួន ២០ម៉ឺនរៀល សម្រាប់ឲ្យស្ត្រីរងគ្រោះមានទុនទិញក្តាមយកទៅលក់។
ដោយ លោក អ៊ុន សំអាត បានសរសេររៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ថ្ងៃនេះខ្ញុំបានជួបបងស្រីម្នាក់រកស៊ីទិញក្តាមស្រែលក់ ត្រូវបានអ្នករត់pastApp បោកយកទៅបាត់ អស់ក្តាមចំនួន30kg គិតជាទឹកប្រាក់ ចំនួន150.000 រៀល។ ហើយគាត់អស់ដើមប្រកបមុខរបរហ្នឹងទៀតហើយ ខ្ញុំក៏បានជូនគាត់ ចំនួន 50$
ដើម្បីអោយគាត់មានដើមទុនរកស៊ីបន្តទៀត”៕





https://www.facebook.com/onnsamath.samath/videos/2209052066042961/