ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្រ្តអូស្រ្តាលីកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីមួយដែលអាចបង្ហាញថា លោកអ្នកមានកម្រិតហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ កម្រិតណា

    BY Pheakdey October 19, 2021
    អ្នកវិទ្យាសាស្រ្តអូស្រ្តាលីកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីមួយដែលអាចបង្ហាញថា លោកអ្នកមានកម្រិតហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ កម្រិតណា

    អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីមួយដែលអាចបង្ហាញពីកម្រិតហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ នៅក្នុងខ្លួនអ្នកណាម្នាក់ ពោលគឺវាអាចបង្ហាញថាលោកអ្នកមានឱកាសក្នុងការឆ្លងជំងឺកូវីដ ១៩ ក្នុងកម្រិតស្រាលឬធ្ងន់ ឬក្នុងកម្រិតភាគរយជាក់លាក់ណាមួយ។ សម្រាប់អ្នកដែលចង់ធ្វើតេស្តឧករណ៍ថ្មីនេះគឺត្រូវធ្វើតេស្តតាមរយៈទឹកមាត់ និងត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀតដូចជា ភេទ អាយុ​ ទម្ងន់ ប្រវត្តិធ្លាប់មានជំងឺ និងស្ថានភាពសុខភាពដែលខ្លួនកំពុងមានជាដើម។

    ប្រភពខាងលើបានបន្តថា ដើម្បីអាចអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីនេះបានក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការសិក្សាចំពោះអ្នកជំងឺកូវីដក ១៩ ម្រិតស្រាលចំនួន ២,២០០នាក់ និងធ្វើការប្រៀបធៀបជាមួយនិងក្រុមអ្នកជំងឺកូវីដ ១៩ ដែលកំំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥,៤០០នាក់ផ្សេងទៀត ហើយលទ្ធផលបានបង្ហាញថា កម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ជាក់ស្តែងរបស់ក្រុមអ្នកជំងឺទាំងនោះគឺដូចគ្នាទៅនឹងព័ត៌មានដែលបានបង្ហាញនៅក្នុងឧបករណ៍ធ្វើតេស្តថ្មីដែរ។ គួរបញ្ជាក់ថា តាមគម្រោងគឺឧបករណ៍ធ្វើតេស្តថ្មីនេះនឹងត្រូវដាក់ក្នុងតម្លៃ ១៣០ ផោន (១៧៩ ដុល្លារអាមេរិក) ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: