ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Facebook គ្រោងនឹងប្តូរឈ្មោះថ្មីមួយផ្សេងទៀតនៅសប្តាហ៍ក្រោយ

    BY Pheakdey October 20, 2021
    ក្រុមហ៊ុន Facebook គ្រោងនឹងប្តូរឈ្មោះថ្មីមួយផ្សេងទៀតនៅសប្តាហ៍ក្រោយ

    កាសែត ​Channel News Asia បានរាយការណ៍ថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស​ Facebook គ្រោងនឹងប្តូរឈ្មោះថ្មីមួយផ្សេងទៀតនៅសប្តាហ៍ក្រោយនេះ ខណៈមូលហេតុនៃការប្តូរឈ្មោះនេះគឺព្រោះតែក្រុមហ៊ុនចង់ឆ្លុះបញ្ចាំងពីការផ្តោតសំខាន់ក្នុងបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះ “Metaverse”។ តាមគម្រោងគឺលោក Mark Zuckerberg ដែលជានាយក​ប្រតិបត្តិក្រុមហ៊ុន Facebook នឹងលើកយកបញ្ហាប្តូរឈ្មោះនេះមកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២៨ ខែតុលាខាងមុខនេះ។

    យ៉ាងណាក្តីគេនៅមិនទាន់បានដឹងច្បាស់ទេថា គម្រោងប្តូរឈ្មោះនេះអាចទៅរួចឬអត់ ហើយសូម្បីតែឈ្មោះថ្មីដែលគេគ្រោងនឹងប្រើប្រាស់ជំនួសពាក្យ Facebook នោះ ក៏នៅមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយដែរ។ គួរបញ្ជាក់ថា នាពេលកន្លងមកក្រុមហ៊ុនបណ្តាញសង្គមធំមួយចំនួនក៏ធ្លាប់ប្តូរឈ្មោះរបស់ខ្លួនដែរដូចជាក្រុមហ៊ុន  Instagram, WhatsApp និង Oculus ជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: