ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីតគ្រោងប្រែក្លាយអណ្ដូងប្រេងកាតមួយកន្លែងឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតក្នុងពិភពលោក

    BY Pheakdey October 21, 2021
    អារ៉ាប៊ីសាអូឌីតគ្រោងប្រែក្លាយអណ្ដូងប្រេងកាតមួយកន្លែងឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតក្នុងពិភពលោក

    អារ៉ាប៊ីសាអូឌីត៖  យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា ប្រទេសសម្បូរប្រេងកាតអារ៉ាប៊ីសាអូឌីតគ្រោងនឹងប្រែក្លាយអណ្ដូងប្រេងកាតមួយកន្លែងឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។ អណ្តូងប្រេងកាតមួយកន្លែងនេះមានទីតាំងស្ថិតនៅកំបន់សមុទ្រ Arabian Gulf មានផ្ទៃដីសរុបចំនួន ១៥០,០០០ ម៉ែត្រការ៉េ ហើយតាមគម្រោងគឺគេនឹងប្រែក្លាយតំបន់មួយនេះឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដោយមានកន្លែងកំសាន្តជាច្រើនដូចជា សួនកំសាន្តបែបរន្ធត់ កន្លែងលេងកីឡាលោតទឹក ជិះស្ទីលើទឹកសមុទ្រ មានសណ្ឋគារចំនួន ៣ ភោជនីយដ្ឋានចំនួន ១១ និងកន្លែងកំសាន្តប្លែកៗជាច្រើនទៀតផងដែរ។

    គួរបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ខាងលើនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃផែនការយន្តសាស្រ្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត “ចក្ខុវិស័យឆ្នាំ ២០៣០” ដែលអារ៉ាប៊ីសាអូឌីតចង់រកប្រាក់ចំណូលបន្ថែមពីការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានចំនួន ១០០ លាននាក់នៅក្នុងមួយឆ្នាំ។ នៅក្នុងផែនការយន្តសាស្រ្តនោះអារ៉ាប៊ីសាអូឌីតក៏គ្រោងនឹងវិនិយោគប្រាក់ប្រមាណជា ១៤៧ពាន់លានដុល្លារអាមេរិកចំពោះវិស័យដឹកជញ្ជូននិងការនាំទំនិញចេញចូលផងដែរ។ សូមបញ្ជាក់ជូនថា ផែនការយន្តយាស្រ្តខាងលើនេះទំនងជាត្រូវបានដាក់ចេញក្នុងហេតុផលថា អារ៉ាប៊ីសាអូឌីតចង់ព្យាយាមកាត់បន្ថយការពឹកផ្អែកចំពោះចំណូលពីប្រេងកាត​ ហើយចង់បង្កើតវិធីរកប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិពីវិស័យផ្សេងៗទៀតជាពិសេសវិស័យទេសចរណ៍តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post: