ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវប៉ូលិសជប៉ុនចាប់ខ្លួនបន្ទាប់ពីគាត់បង្ហោះវីដេអូបង្ខំឲ្យសត្វឆ្មាហែលទឹកនៅលើបណ្តាញសង្គម

    BY Pheakdey October 25, 2021
    បុរសម្នាក់ត្រូវប៉ូលិសជប៉ុនចាប់ខ្លួនបន្ទាប់ពីគាត់បង្ហោះវីដេអូបង្ខំឲ្យសត្វឆ្មាហែលទឹកនៅលើបណ្តាញសង្គម

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា​ មានបុរសជនជាតិជប៉ុនម្នាក់ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីគាត់បានបង្ហោះវីដេអូបង្ខំឲ្យសត្វឆ្មាមួយក្បាលហែលទឹកនៅលើគណនីបណ្តាញសង្គមរបស់គាត់។ ​បុរសដែលត្រូវបានប៉ូលិសចាប់ខ្លួននេះមានឈ្មោះថា Masatoshi Hosono អាយុ ៥៩ឆ្នាំ ខណៈហេតុការណ៍នេះបានកើតឡើងនៅក្នុងអាណាខេត្ត Ibaraki ភាគខាងជើងនៃប្រទេសជប៉ុន។

    សម្រាប់លោក Masatoshi Hosono បានគិតថា សកម្មភាពដែលគាត់បង្ខំឲ្យសត្វឆ្មាហែលទឹកនោះគឺជារឿងធម្មតា ដែលគាត់បានធ្វើឡើងក្នុងន័យលេងសើចជាមួយសត្វចិញ្ចឹមរបស់គាត់ប៉ុណ្ណោះ។ យ៉ាងណាក្តី យោងទៅតាមច្បាប់ការពារសិទ្ធសត្វបានចាត់ទុកសកម្មភាពនោះគឺការបំពាននិងធ្វើបាបសត្វយ៉ាងខ្លាំង ព្រោះតាមធម្មជាតិរបស់ឆ្មាគឺជាសត្វដែលមិនចូលចិត្តទឹកនិងមិនចេះហែលទឹកនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: