ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងគ្រោងបើកប្រទេសឲ្យត្រលប់មករកភាពធម្មតាវិញនៅដើមឆ្នាំ ២០២២

    BY Pheakdey October 26, 2021
    កូរ៉េខាងត្បូងគ្រោងបើកប្រទេសឲ្យត្រលប់មករកភាពធម្មតាវិញនៅដើមឆ្នាំ ២០២២

    កូរ៉េខាងត្បូង៖ បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹង​ថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបើកប្រទេសឲ្យត្រលប់មករកភាពធម្មតាវិញនៅដើមឆ្នាំ ២០២២ ខាងមុខនេះ បន្ទាន់ពីអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៧០% រួចទៅហើយ បើគិតត្រឹមសប្តាហ៍នេះ។ ចំពោះកាលបរិច្ឆេតជាក់សាក់សម្រាប់ការបើកប្រទេសនោះគឺអាជ្ញាធរកូរ៉េខាងត្បូងបានកំណត់យកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយចាប់ពីពេលនេះតទៅអាជ្ញាធរកូរ៉េខាងត្បូងនឹងសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងប្រទេសបន្តិចម្តងៗជាច្រើនដំណាក់កាលផងដែរ។

    តាមគម្រោងគឺអាជ្ញាធរកូរ៉េខាងត្បូងនឹងលុបចោលវិធានការរក្សាគម្លាតសង្គម អនុញ្ញាតឲ្យមានការជួបជុំគ្នាឡើងវិញ តែសម្រាប់វិធានការពាក់ម៉ាស់នៅទីសាធារណៈគឺនៅបន្តអនុវត្តដដែល។ ដោយឡែកចំពោះ កន្លែងកំសាន្តដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ ១៩ វិញ ដូចជាក្លឹបរាត្រី បារ និងខារ៉ាអូខេជាដើមនឹងត្រូវអនុញ្ញាតឲ្យបើកជូនសម្រាប់តែអតិថិជនណាដែលបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា នាពេលកន្លងមកកូរ៉េខាងត្បូងត្រូវគេចាត់ថាគឺជាប្រទេសមួយដែលអាចគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ១៩ បានយ៉ាងល្អ ដោយកូរ៉េខាងត្បូងបានផ្តោតយ៉ាងខ្លាំងចំពោះការធ្វើតេស្តប្រជាពលរដ្ឋ តាមដានសុខភាពពលរដ្ឋជាប្រចាំ អនុវត្តយ៉ាងតឹងរឹងចំពោះការរក្សាគម្លាតសង្គម និងការពាក់ម៉ាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: