ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩,២២៤នាក់ និងមរណភាពចំនួន ៨៨នាក់បន្ថែមទៀត

    BY Pheakdey October 30, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩,២២៤នាក់ និងមរណភាពចំនួន ៨៨នាក់បន្ថែមទៀត

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ៣០ ខែតុលា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩,២២៤ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨៨នាក់។

    ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មី កាលពីថ្ងៃសុក្រ ទី ២៩ ខែតុលាម្សិលមិញនេះក៏មានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេសថៃចំនួន ៨,៣០៥នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០%​និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះជាធម្មតាវិញផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ១,៩ លាននាក់ និងស្លាប់សរុបជាង ១៩ ម៉ឺននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: