ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងប្រពន្ធញៀននឹង TikTok ពេកបុរសជាប្តីម្នាក់បានដាក់ច្រវ៉ាក់ជើងប្រពន្ធឲ្យនៅក្នុងផ្ទះនិងថតវីដេអូបង្ហោះពេញបណ្តាញសង្គម

    BY Pheakdey November 8, 2021
    ខឹងប្រពន្ធញៀននឹង TikTok ពេកបុរសជាប្តីម្នាក់បានដាក់ច្រវ៉ាក់ជើងប្រពន្ធឲ្យនៅក្នុងផ្ទះនិងថតវីដេអូបង្ហោះពេញបណ្តាញសង្គម

    ឥណ្ឌូនេស៊ី៖ TikTok បានក្លាយជាបណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅក្នុងពេលបច្ចុប្បន្ន ខណៈអ្នកប្រើប្រាស់មួយចំនួនកំពុងញៀនយ៉ាងខ្លាំងក្នុងការថតវីដេអូថ្មីៗសម្រាប់បង្ហោះក្នុងបណ្តាញសង្គមមួយនេះ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានស្រ្តីម្នាក់បានញៀននឹងបណ្តាញសង្គម TikTok យ៉ាងងប់ងល់រហូតត្រូវស្វាមីរបស់គាត់សម្រេចដាក់ច្រវ៉ាក់ជើងគាត់ឲ្យជាប់នឹងសាឡុងនៅក្នុងផ្ទះយ៉ាងយូរ ដើម្បីការពារកុំឲ្យគាត់មានពេលទៅលេង TikTok ទៀត។

    ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌានេស៊ី ខណៈអត្តសញ្ញាណពិតប្រាកដរបស់ប្តីប្រពន្ធទាំង ២នាក់នេះ មិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ក្រោយដាក់ច្រវ៉ាក់ជើងប្រពន្ធរួច បុរសជាប្តីក៏បានថតវីដេអូនៃសកម្មភាពនេះនិងបានបង្ហោះក្នុងគណនី TikTok របស់ស្រ្តីជាប្រពន្ធទៀតផង។ ក្រោយប្រទះឃើញវីដេអូនេះ អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ក្នុងប្រទេសឥណ្ឌូនេស៊ីមួយចំនួនបានបង្ហាញនូវអារម្មណ៍ហួសចិត្តចំពោះហេតុការណ៍មិនគួរឲ្យជឿនេះ  ខណៈអ្នកខ្លះក៏បានរិះគន់ថាសកម្មភាពរបស់បុរសជាប្តីអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: