ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីសម្រេចឲ្យពលរដ្ឋដែលមិនទៅចាក់វ៉ាក់សាំងត្រូវចំណាយថ្លៃព្យាបាលដោយខ្លួនឯង ប្រសិនបើពួកគេឆ្លងកូវីដ ១៩

    BY Pheakdey November 10, 2021
    សិង្ហបុរីសម្រេចឲ្យពលរដ្ឋដែលមិនទៅចាក់វ៉ាក់សាំងត្រូវចំណាយថ្លៃព្យាបាលដោយខ្លួនឯង ប្រសិនបើពួកគេឆ្លងកូវីដ ១៩

    សិង្ហបុរី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា អាជ្ញាធរសិង្ហបុរីបានសម្រេចដាក់ចេញនូវវិធានការថ្មីមួយចំពោះក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយអាជ្ញាធរនឹងតម្រូវឲ្យក្រុមពលរដ្ឋទាំងនេះត្រូវចំណាយលុយថ្លៃព្យាបាលជំងឺដោយខ្លួនឯងទាំងស្រុងតែម្តង ប្រសិនបើពួកគេបានកើតជំងឺកូវីដ ១៩។ បើតាមលោក Ong Ye Kung ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា​ វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៨ ខែធ្នូតទៅ និងអនុវត្តចំពោះតែពលរដ្ឋណាដែលបានសម្រេចចិត្តមិនទៅចាក់វ៉ាក់សាំងដោយខ្លួនពួកគេផ្ទាល់ប៉ុណ្ណោះ។

    ដោយឡែកសម្រាប់ពលរដ្ឋដែលខកខានមិនបានទៅទទួលទៅវ៉ាក់សាំងព្រោះហេតុចាំបាច់មួយចំនួនដូចជា មិនទាន់គ្រប់អាយុ ឬមានបញ្ហាសុខភាពដែលមិនអាចចាក់វ៉ាក់សាំងបាន​គឺរដ្ឋាភិបាលនឹងបន្តព្យាបាលពួកគេដោយមិនគិតថ្លៃដដែល​ ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩។ លោករដ្ឋមន្ត្រីរូបនេះក៏បានឲ្យដឹងបន្ថែមទៀងផងដែរថា ដើម្បីទទួលបានការព្យាបាលជំងឺកូវីដ ១៩ ដោយមិនគិតថ្លៃពលរដ្ឋទាំងអស់ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានរួចរាល់មុនថ្ងៃទី ៣១​ ខែធ្នូ ព្រោះថាចាប់ពីដើមឆ្នាំក្រោយទៅពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងដូសទី ១​នៅមុនថ្ងៃទី ៣១ ខែធ្នូ តែបានឆ្លងកូវីដ ១៩ ក្រោយថ្ងៃទី៣១ ខែធ្នូ ពោលគឺឆ្លងកូវីដមុនពេលចាក់ដូសទី ២ ក៏អាជ្ញាធរតម្រូវឲ្យពួកគេចំណាយលុយព្យាលជំងឺដោយខ្លួនឯងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  World of Buzz

    Share This Post: