សង្គម

ក្រសួងបរិស្ថានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន១៨កន្លែង

BY
Khmernote Media
October 13, 2018

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងបរិស្ថាននឹងធ្វើការរៀបចំប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០១៨វចំនួន១៨កន្លែង ដែលកាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តិធ្វើឡើនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមណ្ឌលប្រឡងសម្រាប់ពេលព្រឹកធ្វើឡើងនៅសាលប្រជុំម៉ុក ម៉ារ៉េត និងពេលថ្ងៃធ្វើឡើងនៅ សាលប្រជុំតាមអគ្គនាយកដ្ឋាន។ ពាក្យសុំសិទ្ធិប្រឡងចាប់ទទួលពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅនាយកដ្ឋានធនធានមនុស្ស ដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី បន្ទប់មណ្ឌលគិរី អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវចាក់កៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

 

Share This Post: