ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចំនួន ៩៥ នឹងទទួលបានសិទ្ធិផលិតថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer

    BY Pheakdey November 17, 2021
    ប្រទេសចំនួន ៩៥ នឹងទទួលបានសិទ្ធិផលិតថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer

    កាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមហ៊ុនផលិតឱសថ Pfizer បានប្រកាសឲ្យដឹងថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យប្រទេសចំនួន ៩៥ នៅលើពិភពលោកអាចផលិតថ្នាំព្យាបាលកូវីដ ១៩ ដែលក្រុមហ៊ុនទើបស្រាវជ្រាវរកឃ់ើញដោយជោគជ័យកាលពីពេលថ្មីៗនេះ។ ការផ្តល់សិទ្ធិផលិតថ្នាំនោះនឹងត្រូវធ្វើឡើងតាមរយៈការចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមសុខភាពសាធារណៈអន្តរជាតិ Medicines Patent Pool (MPP) ឬនិយាយឲ្យងាយយល់គឺក្រុមហ៊ុន Pfizer នឹងផ្តល់រូបមន្តផលិតថ្នាំព្យាបាលកូវីដ ១៩របស់ខ្លួនឲ្យទៅប្រទេសទាំង ៩៥នោះ ដើម្បីផលិតជាថ្នាំដោយខ្លួនឯង។

    បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Reuters បានបញ្ជាក់ថា ប្រទេសទាំង ៩៥នោះគឺជាក្រុមប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម រួមមានទាំងប្រទេសនៅតំបន់អាហ្រិ្វកមួយចំនួនផងដែរ ខណៈប្រទេសចិននិងអាហ្សង់ទីននឹងមិនទទួលបានសិទ្ធិផលិតថ្នាំនេះទេ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋសរុបនៅក្នុងប្រទេសទាំង ៩៥ នោះគឺមានចំនួន ៥៣% នៃចំនួនពលរដ្ឋសរុបនៅក្នុងពិភពលោក។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺក្រុមហ៊ុន Pfizer នឹងដាក់លក់ថ្នាំកូវីដ ១៩ ដោយប្រើឈ្មោះថា Paxlovid​ ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post: