ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតិថិជនម្នាក់យកកាក់ប្រាក់ចំនួន ៩,៩៩៩ ទៅដាក់នៅធនាគារ ២កន្លែង ធ្វើឲ្យបុគ្គលិកធនាគារត្រូវចំណាយពេលសរុប ៧ម៉ោងដើម្បីរាប់កាក់ទាំងនោះ

    BY Pheakdey November 22, 2021
    អតិថិជនម្នាក់យកកាក់ប្រាក់ចំនួន ៩,៩៩៩ ទៅដាក់នៅធនាគារ ២កន្លែង ធ្វើឲ្យបុគ្គលិកធនាគារត្រូវចំណាយពេលសរុប ៧ម៉ោងដើម្បីរាប់កាក់ទាំងនោះ

    ចិន៖ ធនាគារចំនួន ២កន្លែងត្រូវបានសារព័ត៌មាន Next Shark រាយការណ៍ថា បានចំណាយពេលសរុបរហូតដល់ទៅ ៧ម៉ោងដើម្បីរាប់កាក់ប្រាក់ចំនួន ៩,៩៩៩​ កាក់(មានតម្លៃសរុបចំនួន ១,៥៦៦ ដុល្លារអាមេរិក) របស់អតិថិជនម្នាក់ដែលបានយកទៅជាដាក់ជាប្រាក់បញ្ញើសន្សំនៅក្នុងធនាគារទាំងនោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន កាលពីពេលថ្មីៗនេះ ខណៈវីដេអូនៃសកម្មភាពខាងលើត្រូវបានក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសចិន ចែករំលែងតៗគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។

    ប្រភពខាងលើបានបន្តថា កាក់ទាំងទាំងអស់នោះគឺសុទ្ធតែជាកាក់មានតម្លៃ ១យន់ មានទម្ងន់សរុបចំនួន ៦០គីឡូក្រាម ហើយប្រាក់ទាំងនោះគឺជាចំណងដៃក្នុងថ្ងៃរៀបការរបស់លោក Jiang ដែលគាត់បានទទួលពីមិត្តភក្តិជិតស្និតរបស់គាត់ម្នាក់។ គួរបញ្ជាក់ថា តាមជំនឿរបស់ពលរដ្ឋចិនលេខ ៩,៩៩៩ ត្រូវបានគេចាត់ទុកថាជាលេខនាំសំណាង ឬលេខហុងហ៊ុយ ដ្បិតការបញ្ចេញសំឡេងរបស់លេខ ៩​ គឺដូចគ្នាទៅនឹងពាក្យដែលមានន័យថា “ឋិតថេរជារៀងរហូត”។ ក្នុងវីដេអូបានបង្ហាញថា គេបានប្រើមនុស្សចំនួននាក់ ២នាក់ទើបអាចលើកយកកាក់ទាំងនោះចូលក្នុងធនាគារបាន​ ហើយដោយសាតែវាត្រូវចំណាយពេលយូរក្នុងការរាប់ លោក Jiang បានសម្រេចដាក់ប្រាក់ទាំងនោះក្នុងធនាគារ ២ផ្សេងគ្នាទើបបុគ្គលិកធនាគារអាចរាប់ប្រាក់ទាំងនោះទាន់ពេលវេលា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Next Shark

    Share This Post: