ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកអះអាងថា ថ្នាំគ្រាប់ Merck អាចព្យាបាលកូវីដ១៩ បាន ប៉ុន្តែស្ត្រីមានផ្ទៃពោះគួរចៀសវាងសិន

    BY Pheakdey November 27, 2021
    រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកអះអាងថា ថ្នាំគ្រាប់ Merck អាចព្យាបាលកូវីដ១៩ បាន ប៉ុន្តែស្ត្រីមានផ្ទៃពោះគួរចៀសវាងសិន

    អាមេរិក៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ថ្នាំប្រឆាំងនឹងជំងឺកូវីដ ១៩ ផលិតឡើងដោយក្រុមហ៊ុន Merck គឺមានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ ១៩ បាន  នេះបើយោងតាមការសិក្សារបស់រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកដែលបានបង្ហាញកាលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ម្សិលមិញនេះ។​ នៅក្នុងការសិក្សានោះគេបានធ្វើការពិសោធន៍ទៅលើក្រុមអ្នកស័្មគ្រចិត្តចំនួន ៧០០នាក់ ហើយលទ្ធផលបានបង្ហាញថា ប្រសិនបើអ្នកជំងឺបានលេបថ្នាំនេះភ្លាមក្រោមពេលឆ្លងជំងឺ ១៩ គឺថ្នាំនឹងមានប្រសិទ្ធភាពជួយកាត់បន្ថយអាត្រាមានជំងឺធ្ងន់ធ្ងរ ឬស្លាប់រហូតដល់ ៣០% ។

    យ៉ាងណាក្តី ក្រុមអ្នកជំនាញបានប្រាប់ឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំដែលមានឈ្មោះថា Molnupiravir នេះទៅលើក្រុមស្រ្តីមានផ្ទៃពោះព្រោះការសិក្សាបានបង្ហាញថា គុណប្រយោជន៍ដែលស្រ្តីមានផ្ទៃពោះអាចទទួលបានពីថ្នាំនេះគឺមានតិចជាងគុណវិបត្តិ។ យ៉ាងណាក្តី គេនៅមិនអាចបញ្ជាក់បានច្បាស់ទេថា ផលប៉ះពាល់ដែលស្រ្តីមានផ្ទៃពោះអាចទទួលបានពីការលេបថ្នាំ Molnupiravir មានអ្វីខ្លះ ដ្បិតនៅក្នុងការពិសោធន៍ខាងលើនេះពុំមានការចូលពីរួមក្រុមស្រ្តីមានផ្ទៃពោះទេ។ គួរបញ្ជាក់ថា ក្រោយការរកឃើញខាងលើនេះក្រុមអ្នកជំនាញក៏កំពុងធ្វើពិចារណាថា តើគួរស្នើសុំឲ្យមានការប្រើប្រាស់ថ្នាំនេះក្នុងគ្រាបន្ទាន់នៅពេលនេះតែម្តងឬរង់ចាំអភិវឌ្ឍន៍វាបន្ថែមទៀត ខណៈគិតត្រឹមពេលនេះការអនុញ្ញាតជាផ្លូវការចំពោះការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺកូវីដ ១៩នេះនៅទាន់ធ្វើឡើងនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: