សង្គម

ប្រយ័ត្នស៊យធំ ដោយសារតែកាហ្វេប្រភេទនេះ

BY
Khmernote Media
October 18, 2018

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ជំរាបដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់គ្នា កុំប្រើប្រាស់កាហហ្វេ Coffee Like (កាហ្វេកំលាំងសេះ) មានផ្ទុគឱសថសម័យឈ្មោះ Sildenafil និង Tadalafil ដែលជាឱសថបង្កើនចំណង់ផ្លូវភេទបុរស ដែលផលិតផលនេះត្រូវបានផ្សព្វផ្សាយតាមរយៈវិទ្យុមួយ ហើយផលិតនេះពុំបានត្រួតពិនិត្យត្រឹមត្រូវ គ្មានចុះបញ្ចីការ គ្មានក្រុមហ៊ុនស្របច្បាប់នាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ៕

ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ កាហ្វេ Coffee Like ខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤៕

 

អត្ថបទ៖ សេម

Share This Post: