ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងការរាតត្បាតកូវីដ-១៩ទ្រង់ទ្រាយធំ ដែលជារលកទី ៤បង្កឡើងដោយវ៉ារ្យ៉ង់អូមីក្រុង

    BY Pheakdey December 4, 2021
    អាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងការរាតត្បាតកូវីដ-១៩ទ្រង់ទ្រាយធំ ដែលជារលកទី ៤បង្កឡើងដោយវ៉ារ្យ៉ង់អូមីក្រុង

    អាហ្វ្រិកខាងត្បូង៖  ប្រទេសអាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងរលកទី ៤ នៃការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំបង្កឡើងដោយមេរោគបំប្លែងខ្លួនអូមីក្រុង នេះបើយោងតាមចុះផ្សាយរបស់កាសែត Channel News Asia កាលពីល្ងាចថ្ងៃសុក្រ ទី៣ ខែធ្នូ ម្សិលមិញនេះ។ បើតាមលោក Joe Phaahla រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វ្រិកត្បូងបានបញ្ជាក់ថា គិតត្រឹមពេលនេះវ៉ារ្យ៉ង់អូមីក្រុងកំពុងមានការរាតត្បាតនៅក្នុងខេត្តចំនួន ៧ របស់អាហ្វ្រិកខាងត្បូងហើយ ខណៈអាហ្វ្រិកខាងត្បូងមានខេត្តសរុបចំនួន ៩ ប៉ុណ្ណោះ។

    លោករដ្ឋម​​ន្ត្រីរូបនេះបានបន្តថា នៅចំពោះមុខស្ថានភាពនេះអាជ្ញាធរអាហ្រ្វិកខាងត្បូងពុំទាន់មានគម្រោងបិទប្រទេសនោះទេ តែលោកបានអំពាវនាវឲ្យពលរដ្ឋអាហ្វ្រិកខាងត្បូងទាំងអស់ប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នាដើម្បីការពារខ្លួនពីមេរោគបំប្លែងខ្លួនថ្មីដែលពិភពលោកទាំងមូលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាហ្វ្រិកខាងត្បូងទើបសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួចរាល់ជូនពលរដ្ឋបានត្រឹមចំនួន ២០% និង ២៩% បានចាក់ត្រឹមដូសទី ១ ខណៈអាហ្វ្រិកខាងត្បូងមានពលរដ្ឋសរុបចំនួនជិត ៦០ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: