សង្គម

តោះៗចង់ដឹងថា ឆ្នាំនេះ នៅតាមបណ្តាខេត្តណាខ្លះរៀបចំពិធីបុណ្យអុំទូក?

BY
Khmernote Media
October 19, 2018

ពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម) ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ក្នុងនោះផងដែលមិនត្រឹមតែមានការរៀបចំនៅក្នុងរាជធានីភ្នំពេញនោះទេ ក៏មានការរៀបចំជាពិសេសសម្រាប់នៅតាមបណ្តាខេត្តមួយចំនួនផងដែល។ ខាងក្រោមនេះជាខេត្តមួយចំនួនដែលបានប្រកាសពីកាលបរិច្ឆេទរៀបចំពិធីបុណ្យអុំទូក៖

-ខេត្តពោធិ៍សាត់ នឹងធ្វើការរៀបចំពិធីបុណ្យអុំទូកជាលើកដំបូង នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានទូកខ្នាតអន្តរជាតិចំនួន១២គូ ដែលចាប់ផ្តើមពី ក្រោយសណ្ឋាគារ KM រហូតដល់ ស្ពានថ្មថ្មី។

-ខេត្តបាត់ដំបង ដែលបានរៀបចំជារៀងរាល់ឆ្នាំនោះ នឹងរៀបចំបុណ្យអុំទូក នៅថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។

-ខេត្តស្វាយរៀង នឹងប្រារព្ធធ្វើនៅថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៨​ នេះ​ គឺអុំនៅតាមដងទន្លេវ៉ៃគោ​៕

  

 

Share This Post: