ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីប្រឹក្សាជាន់ខ្ពស់ចិនម្នាក់អះអាងថា “ការរស់នៅជាមួយកូវីដ-១៩” មិនមែនជាជម្រើសរបស់ចិនឡើយ

    BY Pheakdey December 7, 2021
    ទីប្រឹក្សាជាន់ខ្ពស់ចិនម្នាក់អះអាងថា “ការរស់នៅជាមួយកូវីដ-១៩” មិនមែនជាជម្រើសរបស់ចិនឡើយ

    ចិន៖ ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលចិនម្នាក់បានបានថ្លែងថា ចិនមិនអាចរស់នៅជាមួយកូវីដ-១៩ បានទោះទេ ព្រោះកូវីដ-១៩ អាចបង្កឲ្យពលរដ្ឋចិនជាច្រើននាក់ត្រូវមានជំងឺធ្ងន់ធ្ងរឬស្លាប់បាត់បង់ជីវិត ហើយវាក៏អាចបង្កឲ្យមានវិបត្តិនយោបានធ្ងន់ធ្ងរផងដែរ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះមានឈ្មោះថា Liang Wannian ជាអតីតមន្ត្រីនៃគណៈកម្មការសុខភាពជាតិ ហើយបច្ចុប្បន្នរូបគាត់ជាប្រធានក្រុមអ្នកជំនាញប្រឹក្សារដ្ឋាភិបាលចិន។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ China Central Television លោក Liang Wannian បានពន្យល់ថា ចិនជាប្រទេសដែលមានប្រជាជនច្រើនពោលគឺរហូតដល់ ១,៤ ពាន់លាននាក់ ដែលកត្តានេះគឺងាយបង្កឲ្យមានការចម្លងជំងឺកូវីដ ១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតខ្លាំងណាស់ ដូចនេះបើកូវីដ-១៩ នៅបន្តកើតមានក្នុងសហគមន៍ចិន គឺវាអាចធ្វើឲ្យពលរដ្ឋចិនជាច្រើននាក់ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ធរឬស្លាប់តែម្តង។

    លោកបានបន្តថា វិបត្តិនៃជំងឺកូវីដ ១៩ ក៏បានធ្វើឲ្យប៉ះពាល់ដល់វិស័យសុខាភិបាលសាធារណៈ បង្កឲ្យមានវិបត្តិសង្គម និងវិបត្តិនយោបាយសម្រាប់ប្រទេសចិនយ៉ាងខ្លាំងផងដែរ ដូចនេះអាជ្ញាធរចិនត្រូវតែអនុវត្តវិធានការដាច់ខាតដើម្បីទប់ស្កាត់ការចម្លងថ្មី ពោលគឺអាជ្ញាធរចិនត្រូវតែគ្រប់គ្រងលើការរាតត្បាតកូវីដ-១៩ នៅក្នុងសហគមន៍ឲ្យខានតែបាន ទោះនៅក្នុងរូបភាពបែបណាក៏ដោយ។ គួររម្លឹកថា នាពេលកន្លងមកចិនធ្លាប់បានអនុវត្តគោលការណ៍ដាច់ខាតមួយរួចហើយគឺ ទប់ស្កាត់ការចម្លងថ្មីនៅតាមសហគមន៍ឲ្យនៅត្រឹមកម្រិតសូន្រ ដែលតាមរយៈគោលការណ៍នេះចិនបានសម្រេចបិទខ្ទប់ខេត្ត-ក្រុង និងលុបចោលកម្មវិធីកីឡាធំៗក្នុងស្រុកជាច្រើន ខណៈដែលអាជ្ញាធរចិនបានរកឃើញករណីឆ្លងក្នុងសហគមន៍ក្នុងចំនួនតិចតួចបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: