ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូមីក្រុងបន្តរាតត្បាតដល់រដ្ឋ Queensland នៃប្រទេសអូស្រ្តាលី ខណៈអាជ្ញាធររដ្ឋមួយនេះអះអាងថា បានរកឃើញវ៉ារ្យ៉ង់ថ្មីមួយទៀតដែលស្រដៀងនឹងមេរោគអូមីក្រុងបំផុត

    BY Pheakdey December 8, 2021
    អូមីក្រុងបន្តរាតត្បាតដល់រដ្ឋ Queensland នៃប្រទេសអូស្រ្តាលី ខណៈអាជ្ញាធររដ្ឋមួយនេះអះអាងថា បានរកឃើញវ៉ារ្យ៉ង់ថ្មីមួយទៀតដែលស្រដៀងនឹងមេរោគអូមីក្រុងបំផុត

    អូស្រ្តាលី៖ បណ្តាញសារព័ត៌មាន Daily Mail  បាយរាយការណ៍នៅព្រឹកថ្ងៃពុធ ទី៨ ខែធ្នូនេះថា រដ្ឋ Queensland ប្រទេសអូស្ត្រាលីបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ ខណៈអាជ្ញាធរសុខាភិបាលប្រចាំរដ្ឋមួយបានអះអាងថា បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទបន្ថែមទៀតផងដែរ។ ការរកឃើញករណីឆ្លងវ៉ារ៉្យង់អូមីក្រុងនេះគឺត្រូវបានរកឃើញចំពោះអ្នកដំណើរចំនួន ២ នាក់ ដោយក្នុងនោះមានម្នាក់គឺជាពលរដ្ឋនីហ្សេរីយ៉ា ដែលបានធ្វើដំណើរពីទីក្រុង Sydney ទៅកាន់ទីក្រុង Cairns រដ្ឋ Queensland កាលពីថ្ងៃទី ៣​​ ខែធ្នូកន្លងទៅ ហើយនៅថ្ងៃទី ៨ ខែធ្នូនេះរូបគាត់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង ដែលជាមេរោគកំពុងបង្កការព្រួយបារម្ភខ្លាំងនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។

    ដោយឡែកសម្រាប់ករណីទី ២វិញគឺត្រូវបានរកឃើញចំពោះបុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ខណៈអាជ្ញាធរសុខាភិបាលនៃរដ្ឋ Queensland បានអះអាងថា មេរោគអូមីក្រុងនៅក្នុងខ្លួនអ្នកជំងឺរូបនេះមិនដូចគ្នា ១០០%ជាមួយនឹងមេរោគអូមីក្រុងដែលគេបានរកឃើញកន្លងមកនោះទេ តែស្រដៀងគ្នាបំផុត។ ភ្លាមៗក្រោយការរកឃើញនេះអាជ្ញាធរសុខាភិបាល Queensland​ បានបញ្ជាក់ថា មេរោគអូមីក្រុងគឺមាន ២ ប្រភេទ តែយ៉ាងណាក្តីគិតត្រឹមពេលនេះគេនៅមិនទាន់ធ្វើការបែងចែកវ៉ារ៉្យង់ទាំង ២នេះឲ្យមានឈ្មោះផ្សេងគ្នាឬដាក់ឲ្យស្ថិតនៅក្នុងប្រភេទដាច់ដោយឡែកពីគ្នានោះទេ ដោយគេនិយាយត្រឹមថា វ៉ារ៉្យង់ថ្មីនោះគឺជាមេរោគដែលស្រដៀងនឹងមេរោគអូមីក្រុងបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

     

     

     

     

    Share This Post: