ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កីឡាករបាល់ទាត់ម៉ាឡេស៊ី ២រូបដែលបានចូលលេងទល់នឹងកម្ពុជាក្នុងពានរង្វាន់ AFF Suzuki Cup 2020 កាលដើមសប្តាហ៍នេះបានតេស្តវិជ្ជមានកូវីដ ១៩

    BY Pheakdey December 10, 2021
    កីឡាករបាល់ទាត់ម៉ាឡេស៊ី ២រូបដែលបានចូលលេងទល់នឹងកម្ពុជាក្នុងពានរង្វាន់ AFF Suzuki Cup 2020 កាលដើមសប្តាហ៍នេះបានតេស្តវិជ្ជមានកូវីដ ១៩

    សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូនេះថា សមាជិកចំនួន ២រូបនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីដែលកំពុងចូលរួមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2020​ ក្នុងប្រទេសសិង្ហបុរីត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីល្ងាចថ្ងៃទី៩​ ខែធ្នូ ម្សិលមិញនេះ។ បើតាមលោក Tan Cheng Hoe ដែលជាគ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិម៉ាឡេស៊ីបានបញ្ជាក់ថា កីឡាករទាំង ២រូបនោះរួមមានកីឡាករ Quentin Cheng ដែលលេងជាខ្សែការពារ និងម្នាក់ទៀតគឺជាខ្សែបម្រើស្លាបឈ្មោះ Akhyar Rashid។

    គេនៅចាំបានថា ខ្សែបម្រើស្លាបឈ្មោះ Akhyar Rashid រូបនេះ បានទទួលពានជាកីឡាករលេងល្អបំផុតក្នុងអំឡុងការក្រួតរវាងក្រុមជម្រើសជាតិម៉ាឡេស៊ីនិងក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃចន្ទ ទី៦ ខែធ្នូកន្លងទៅ ដោយពេលនោះម៉ាឡេស៊ីបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ៣-១។ គួររម្លឹកជូនថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះក៏មានក្រុមកីឡាករបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីចំនួន ២រូបបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ ដូចនេះគិតត្រឹមពេលនេះគឺមានកីឡាករម៉ាឡេស៊ីចំនួន ៤នាក់ហើយក្នុងចំណោមកីឡាករសរុប ២៤នាក់ ដែលបានតេស្តវិជ្ជមានជំងឺកូវីដ ១៩។ កីឡាករដែលត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ ១៩ទាំងអស់នេះត្រូវតម្រូវឲ្យនៅដាច់ដោយឡែកហើយពួកគេនឹងត្រូវអវត្តមានក្នុងការប្រកួតបន្ទាប់។ សូមបញ្ជាក់ជូនថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា មានក្រុមជម្រើសជាតិកម្ពុជាណាម្នាក់បានឆ្លងជំងឺកូវីដ ១៩ ពីក្រុមជម្រើសជាតិម៉ាឡេស៊ីដែរឬក៏អត់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: