ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានតេស្តវិជ្ជមានជំងឺកូវីដ ១៩

    BY Pheakdey December 13, 2021
    លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានតេស្តវិជ្ជមានជំងឺកូវីដ ១៩

    អាហ្វ្រិកខាងត្បូង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងគឺលោក Cyril Ramaphosa បានតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ម្សិលមិញនេះ។ គេនៅចាំបានថាថ្មីៗនេះ លោកប្រធានាធិបតី Cyril Ramaphosa និងគណៈប្រតិភូអាហ្វ្រិកខាងត្បូងមួយចំនួនបានអញ្ជើញទៅធ្វើទស្សនៈកិច្ចផ្លូវរដ្ឋនៅក្នុងសាធារណៈរដ្ឋសេណេហ្គាល់និងបានត្រលប់មកដល់ប្រទេសកំណើតវិញកាលពីថ្ងៃពុធ ទី៨ ខែធ្នូកន្លងទៅនេះ។ ពេលមកដល់ប្រទេសអាហ្វ្រិងខាងត្បូងភ្លាមនោះ លោកប្រធានធិបតីនិងគណៈប្រតិភូទាំងអស់សុទ្ធតែបានធ្វើតេស្តរកជំងឺកូវីដ ១៩ តែលទ្ធផលគឺអវិជ្ជមាន។

    យ៉ាងណាក្តី កាលពីថ្ងៃទី១១ ខែធ្នូ លោកប្រធានាធិបតី Cyril Ramaphosa បានផ្តើមមានការអាការៈមិនស្រួលខ្លួន ហើយនៅថ្ងៃបន្ទាប់គាត់ក៏បានសម្រេចចិត្តធ្វើតេស្តម្តងទៀតនិងប្រទះឃើញលទ្ធផលវិជ្ជមានតែម្តង។ គួរបញ្ជាក់ថា លោកប្រធាធិបតីអាហ្វ្រិកខាងត្បូងនេះរូបនេះធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ហើយនាពេលកន្លងមក ហើយពេលនេះគាត់មានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ។ ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ ១៩ ដាច់ដោយឡែកតែម្នាក់ឯងនោះ លោកប្រធានាធិបតី Cyril Ramaphosa បានអំពាវនាវឲ្យពលរដ្ឋអាហ្រ្វិកខាងត្បូងប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរបង្ករឡើងដោយជំងឺកូវីដ ១៩៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: