ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសសិក្សាឃើញថា មេរោគ «អូមីក្រុង» អាចបង្កឲ្យលាប់ជំងឺកូវីដ-១៩ ឡើងវិញខ្លាំងជាងមេរោគ «ដែលតា» ដល់ទៅ៥ដង

    BY Pheakdey December 18, 2021
    អង់គ្លេសសិក្សាឃើញថា មេរោគ «អូមីក្រុង» អាចបង្កឲ្យលាប់ជំងឺកូវីដ-១៩ ឡើងវិញខ្លាំងជាងមេរោគ «ដែលតា» ដល់ទៅ៥ដង

    អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា មេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងមានសមត្ថភាពអាចធ្វើឲ្យអ្នកជំងឺលាប់នឹងជំងឺកូវីដ ១៩ ឡើងវិញខ្លាំងជាងមេរោគប្រភេទ Delta រហូតដល់ ៥ដង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Globalnews កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ថ្មីៗនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Imperial College London ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយក្នុងការសិក្សានេះគេបានតាមដានស្ថានភាពវិវឌ្ឍន៍របស់អ្នកដែលបានឆ្លងជំងឺកូវីដ ១៩ អូមីក្រុងចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែធ្នូ។

    ទិន្នន័យក្នុងការសិក្សាបានបញ្ជាក់ថា ក្រោយពីជាសះស្បើយពីជំងឺកូវីដ ១៩ អូមីក្រុងរួច គឺភាពស៊ាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ​ ១៩ នៅក្នុងខ្លួនអ្នកជំងឺមានការថយចុះយ៉ាងខ្លាំង ពោលគឺធ្លាក់សល់ត្រឹម ១៩% ប៉ុណ្ណោះ។ កត្តានេះហើយដែលធ្វើឲ្យអ្នកជំងឺទាំងនោះងាយនឹងឆ្លងជំងឺកូវីដ ១៩ ជាថ្មីម្តងទៀតណាស់។ យ៉ាងណាក្តី ការសិក្សាខាងលើនេះក៏បានបង្ហាញដែរថា មេរោគអូមីក្រុងហាក់មិនបង្កឲ្យអ្នកឆ្លងមានជំងឺធ្ងន់ធ្ងរនោះទេ បើទោះជាមេរោគប្រភេទនេះមានសមត្ថភាពអាចបង្កការរាតត្បាតបានលឿនជាងមេរោគប្រភេទផ្សេងៗទៀតក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Globalnews

    Share This Post: