ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាក់រលំស្ពានអាកាសមួយនៅក្នុងប្រទេសចិន បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ៨នាក់រងរបួស

    BY Pheakdey December 20, 2021
    បាក់រលំស្ពានអាកាសមួយនៅក្នុងប្រទេសចិន បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ៨នាក់រងរបួស

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រលំស្ពានអាកាសមួយកន្លែងនៅប្រទេសចិនកាលពីចុងសប្តាហ៍កន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន News 18 បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃសោរ៍ ទី១៨ ខែធ្នូ នៅក្នុងខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិន។

    របាយការណ៍បឋមរបស់អាជ្ញាធរខេត្ត Hubei បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យស្ពានអាកាសបាក់រលំគឺដោយសារមានរថយន្តដឹកទំនិញមួយបានផ្ទុកទំនិញលើសទម្ងន់ដោយផ្ទុករហូតដល់ ១៩៨តោន ហើយពេលរលំស្ពានរថយន្តដឹកទំនិញនោះបានបាក់ជា ២ចំណែក ខណៈពេលនោះក៏មានរថយន្តដឹកទំនិញចំនួន ២ គ្រឿងនិងរថយន្តតូច ១ គ្រឿងផ្សេងទៀតត្រូវធ្លាក់មកជាមួយផងដែរ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ក៏មានពលរដ្ឋចំនួន ៨នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ផងដែរ ហើយពេលនេះអាជ្ញាធរខេត្ត Hubei កំពុងបន្តបើកការស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ News 18

    Share This Post: