មកដឹងពីលក្ខណៈពិសេសៗ របស់រថយន្តក្រុងប្រភេទថ្មីរបស់ជប៉ុន ដែលកំពុងដំណើរ (មានវីដេអូ)
- October 24, 2018
យោងតាមការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូអុជិ បានឲ្យដឹងថា ចាប់ពីខែតុលា នេះទៅ រថយន្តក្រុងប្រភេទថ្មី ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន នឹងដាក់ឲ្យដំណើរការ។ ហើយការរៀបចំដំណើរការរថយន្តក្រុងនៅក្នុងប្រទេសកម្ពុជាយើង គឺផ្អែកទៅតាមបទពិសោធន៍នៃការគ្រប់គ្រងរថយន្តក្រុងនៅក្នុងប្រទេសជប៉ុនតែម្តង។
កាន់តែពិសេសនោះ គឺការធ្វើដំណើរតាមរថយន្តក្រុងប្រភេទថ្មីនេះផងដែរ អ្នកដំណើរក៏អាចធ្វើការបង់ប្រាក់ថ្លៃធ្វើដំណើរតាម App ទូរស័ព្ទដៃផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា រថយន្តក្រុងប្រភេទថ្មីនេះ ត្រូវបានក្រុមបច្ចេកទេសជប៉ុនកំពុងតែរៀបចំបំពាក់ប្រព័ន្ធ GPS ដើម្បីបង្ហាញចំណតឈប់បន្ទាប់ ដោយស្វយ័ប្រវត្តិ និងបញ្ជាក់ទីតាំងជាក់ស្តែងនៅក្នុង App ទៀតផង។
គួរបញ្ចាក់ផងដែរថា រថយន្តក្រុងចំនួន 41 គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី1 ខែតុលា ហើយចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី 9 ទៅ 13 ខ្សែរត់។
ត្រឹមដំណាច់ឆ្នាំនេះ រថយន្តក្រុងចំនួន 39 គ្រឿង នឹងត្រូវផ្តល់ជូនបន្ថែមដល់សាលារាជធានីភ្នំពេញ ដូចនេះ រថយន្តក្រុងសរុបចំនួន 80 គ្រឿង នឹងដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ កម្មវិធីស្មាតហ្វូនសម្រាប់កំណត់ពីទីតាំងរថយន្តក្រុង និងការទូទាត់ងាយស្រួលដែលមានឈ្មោះថា “Weell” នឹងត្រូវបានដាក់ឲ្យដំណើរការផងដែរ។ ប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនឹងកាន់តែមានភាពងាយស្រួល។ សូមប្រើប្រាស់រថយន្តក្រុងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
តម្លៃសំបុត្ររថយន្តក្រុងគឺ 1,500 រៀល។ អ្នកអាចជិះរថយន្តក្រុង និងបង់ថ្លៃសំបុត្ររថយន្តក្រុងក្នុងប្រអប់តាមច្រកចូលទ្វារមុខនៃរថយន្តក្រុងស្ថិតនៅក្បែរអ្នកបើកបរ។ មនុស្សចាស់ ជនពិការ កម្មកររោងចក្រ ស្ដ្រីមានផ្ទៃពោះ ព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន អត្តពលិក ជិះរថយន្តក្រុងដោយមិនគិតថ្លៃ៕

«60 seconds from Ambassador of Japan»
«៦០វិនាទីពីលោកទូតជប៉ុន»លោកទូតនិយាយអំពីរថយន្តក្រុងថ្មីរបស់ជប៉ុន និងផែនការដំណើរការនៃរថយន្តក្រុងនេះ។«60 seconds from Ambassador of Japan»Ambassador talks on new Japanese city buses and its operation planning.Youtube Link: https://youtu.be/W2ooxyHCJoU
Posted by Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា on Monday, 22 October 2018
អត្ថបទ៖ សេម
- Share This Post:






