ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអូស្រ្តាលីសម្រេចដាក់ចេញវិធានការបន្ទាន់មួយដោយតម្រូវឲ្យពលរដ្ឋដែលគ្រោងធ្វើដំណើរក្នុងពិធីបុណ្យណូអែលទាំងអស់ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩

    BY Pheakdey December 23, 2021
    អាជ្ញាធរអូស្រ្តាលីសម្រេចដាក់ចេញវិធានការបន្ទាន់មួយដោយតម្រូវឲ្យពលរដ្ឋដែលគ្រោងធ្វើដំណើរក្នុងពិធីបុណ្យណូអែលទាំងអស់ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩

    អូស្រ្តាលី៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានដាក់ពង្រាយកន្លែងធ្វើតេស្តរកជំងឺកូវីដ ១៩ ជាច្រើនកន្លែង ដើម្បីឆ្លើយតបនៅនឹងការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ និងត្រៀមទប់ស្កាត់រលកនៃការរាតត្បាតកូវីដ ១៩ អូមីក្រុងនៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានបញ្ជាក់ថា ពលរដ្ឋដែលមានគម្រោងធ្វើដំណើរនៅក្នុងពិធីបុណ្យណូអែលនឹងតម្រូវឲ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេល ៧២ម៉ោងមុនពេលធ្វើដំណើរ ដូចពួកគេអាចទៅរកសេវាធ្វើតេស្តនៅតាមកន្លែងជាច្រើនដែលអាជ្ញាធរបានដាក់ពង្រាយរួចរាល់អស់ហើយដោយមិនគិតថ្លៃ។

    វិធានការតឹងរឹងរបស់អាជ្ញាធរអូស្រ្តាលីខាងលើនេះត្រូវបានគេមើលឃើញថា នឹងបង្កឲ្យមានភាពចលាចលចំពោះក្រុមពលរដ្ឋដែលត្រូវធ្វើដំណើរកំសាន្តក្នុងពិធីបុណ្យណូអែល តែវាគឺជម្រើសដែលត្រឹមត្រូវបំផុតសម្រាប់ទប់ស្កាត់រលករាតត្បាតនៃជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំ។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅអូស្រ្តាលីហាក់កើនឡើងគួរឲ្យកត់សម្គាល់ ដោយនៅក្នុងថ្ងៃទី ២៣នេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងរហូតដល់ជាង ៨,២០០នាក់ ដែលនេះជាតួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាននោះទេសម្រាប់អូស្ត្រាលីរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះប្រទេសអូស្ត្រាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៧៣,០០០នាក់ ក្នុងនោះមានករណីឆ្លងអូមីក្រុងចំនួន ៣៧នាក់ និងមានអ្នកស្លាប់ដោយសាកូវីដ ១៩ ចំនួន ២,១៧៣នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: