ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីក្នុងប្រទេសថៃនាំគ្នាទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដែលបានបិទអាជីវកម្មរបស់ពួកគេជាង ១ឆ្នាំមកនេះព្រោះបញ្ហាកូវីដ ១៩

    BY Pheakdey December 23, 2021
    ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីក្នុងប្រទេសថៃនាំគ្នាទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដែលបានបិទអាជីវកម្មរបស់ពួកគេជាង ១ឆ្នាំមកនេះព្រោះបញ្ហាកូវីដ ១៩

    ថៃ៖ ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីនៅទូទាំងប្រទេសថៃបាននាំគ្នាមកតវ៉ានៅវិមានរដ្ឋាភិបាលដើម្បីទាមទាឲ្យរដ្ឋាភិបាលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំពោះពួកគេ ដ្បិតវិធានការរឹតបន្តឹងប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេយ៉ាងខ្លាំង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីទាំងអស់នោះត្រូវបានដឹកនាំឲ្យមូលនិធិ Empower Foundation ហើយភាគច្រើនៃពួកគាត់គឺជាបុគ្គលិកក្នុងក្លឹបរាត្រី បារ និងបៀរហ្គាឌិន។

    បើតាមអ្នកស្រី​ Thanta Laowilawanyakul ដែលជាប្រធានមូលនិធិ Empower Foundation បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ គឺមានមានរយៈពេល ៤២៦ថ្ងៃហើយ ដែលអាជ្ញាធរថៃបានបិទទាំងស្រុងនូវកន្លែងផ្តល់សេវាកំសាន្តពេលរាត្រី ហើយពួកគាត់ក៏ត្រូវបាត់បង់ប្រាក់ចំំណូលទាំងស្រុងផងដែរក្នុងរយៈជាង ១ឆ្នាំមកនេះ។ ប្រធានមូលនិធិរូបនេះបានបន្តថា ពួកគាត់ចង់ទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ៥,០០០ បាត (១៤៩ ដុល្លារអាមេរិក)ក្នុងមួយខែនិងត្រូវផ្តល់ជូនរហូតដល់ពេលដែលអាជ្ញាធរសម្រេចបើកអាជីវកម្មកំសាន្តពេលរាត្រីឡើងវិញ។ ឆ្លើយតបនឹងការតវ៉ាខាងលើនេះលោកស្រី Rachada Dhnadirek ដែលជានាំពាក្យឲ្យរដ្ឋាភិបាលថៃបានឲ្យដឹងថា រដ្ឋាភិបាលថៃបានអនុម័តកញ្ចប់ថវិកាចំនួន ៦០៧លានបាត (ជាង ១៨លានដុល្លារអាមេរិក)រួចហើយដើម្បីឧបត្ថម្ភដល់ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីចំនួន ១២១,៤៣១នាក់ ដោយក្នុងនោះបុគ្គលិកម្នាក់នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥,០០០ បាត (១៤៩ ដុល្លារអាមេរិក) និងត្រូវទទួលបានតែម្តងប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

     

    Share This Post: