ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងរកឃើញអ្នកទទួលមរណភាពប្រចាំថ្ងៃដោយកូវីដ ១៩ច្រើនបំផុតមិនធ្លាប់មាន ស្របពេលដែលចំនួនអ្នកឆ្លងអូមីក្រុងបន្តកើនឡើង

    BY Pheakdey December 24, 2021
    កូរ៉េខាងត្បូងរកឃើញអ្នកទទួលមរណភាពប្រចាំថ្ងៃដោយកូវីដ ១៩ច្រើនបំផុតមិនធ្លាប់មាន ស្របពេលដែលចំនួនអ្នកឆ្លងអូមីក្រុងបន្តកើនឡើង

    កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហសត្បិ៍ ទី២៣ ខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតមិនធ្លាប់មានរាប់ចាប់តាំងមានការរាតត្បាតជំងឺកូវីដ ១៩ មក នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ នាពេលកន្លងមកកូរ៉េខាងត្បូងធ្លាប់បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតមិនដល់ខ្ទងមួយរយនាក់នោះទេ តែម្សិល​មិញនេះតួលេខអ្នកស្លាប់ប្រចាំថ្ងៃបានកើនឡើងរហូតដល់ ១០៩នាក់។

    ក្រៅតែពីបានរកឃើញអ្នកស្លាប់ក្នុងចំនួនដ៏ច្រើននេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃឯណោះវិញក៏មិនតិចដែរ ពោលគឺនៅថ្ងៃម្សិលមិញនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកថ្មីចំនួន ៦,៩១៣នាក់ ដោយក្នុងនោះមាន ១២ នាក់ជាករណីឆ្លងមេរោគអូមីក្រុង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជិត ៦សែននាក់ ក្នុងនោះករណីអ្នកឆ្លងមេរោគអូមីក្រុងមាន ២៤៦នាក់ និងស្លាប់សរុបជាង ៥ពាន់នាក់៕

     អត្ថបទ៖ ភក្តី

    ប្រភព៖​ Channel News Asia

     

    Share This Post: