ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនកុមារដែលត្រូវបញ្ជូនទៅព្យាបាលកូវីដនៅមន្ទីរពេទ្យក្នុងក្រុងញូវយ៉កកើនឡើង ៤ដង ស្របពេលអូមីក្រុងបន្តរាតត្បាតខ្លាំងនៅទូទាំងអាមេរិក

    BY Pheakdey December 27, 2021
    ចំនួនកុមារដែលត្រូវបញ្ជូនទៅព្យាបាលកូវីដនៅមន្ទីរពេទ្យក្នុងក្រុងញូវយ៉កកើនឡើង ៤ដង ស្របពេលអូមីក្រុងបន្តរាតត្បាតខ្លាំងនៅទូទាំងអាមេរិក

    សហរដ្ឋអាមេរិក៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនកុមារនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដ​ ១៩ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុងបានបន្តរាតត្បាតកាន់តែច្រើនឡើងៗនៅទូទាំងសហរដ្ឋអាមេរិក។ បើតាមអាជ្ញាធរសុខាភិបាលក្រុងញូវយ៉កបានបញ្ជាក់ថា ចំនួនពលរដ្ឋមានអាយុក្រោម ១៨ ឆ្នាំដែលត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងចំ​នួន ៤ដង បើគិតចាប់ពីថ្ងៃទី៥ ខែធ្នូ រហូតដល់មកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ម្សិលមិញនេះ។

    ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងត្រូវប្រឈមចំពោះការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង អាមេរិកបានជួយបប្រទះនឹងបញ្ហាមួយបន្ថែមទៀងផងដែរ គឺខ្វះខាតឧបករណ៍សម្រាប់ធ្វើតេស្តរកជំងឺកូ​វីដ ១៩ ដោយនៅតាមតំបន់មួយចំនួនគឺគេពិបាករកទិញឧបករណ៍ធ្វើតេស្តមកប្រើប្រាស់ខ្លាំងណាស់។ គួរបញ្ជាក់ជូនថា វត្តមានរបស់មេរោគអូមីក្រុងហាក់បានដាក់សម្ពាធយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដោយអាមេរិកបានសម្រេចដាក់ចេញវិធានការបន្ទាន់ជាច្រើនដើម្បីទប់ស្កាត់ការចម្លងនៅក្នុងឱកាសបុណ្យណូអែលនិងបុណ្យឆ្លងឆ្នាំខាងមុខនេះ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះអាមេរិកមានតួលេខអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃជាមធ្យមចំនួន ១៩០,០០០នាក់ក្នុងមួយថ្ងៃ​ ខណៈតួលេខអ្នកឆ្លងសរុបបានកើនដល់ជាង ៥៣លាននាក់និងស្លាប់សរុបជាង ៨៣ម៉ឺននាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

     

    Share This Post: