ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងកូវីដ ១៩របស់ក្រុមហ៊ុន Pfizer

    BY Pheakdey December 27, 2021
    កូរ៉េខាងត្បូងអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងកូវីដ ១៩របស់ក្រុមហ៊ុន Pfizer

    កូរ៉េខាងត្បូង៖ ក្រសួងសុវត្ថិភាពចំណីអាហរនិងឱសថនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ នេះថា អាជ្ញាធរកូរ៉េខាងត្បូងបានសម្រេចអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំបង្ការជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer ក្នុងគ្រាបន្ទាន់ហើយ ដោយថ្នាំលេបនោះមានឈ្មោះថា Paxlovid។ បើតាមលោក Kim Gang-lip ដែលជារដ្ឋមន្ត្រីក្រសួងសុវត្ថិភាពចំណីអាហរនិងឱសថកូរ៉េខាងត្បូងបានបញ្ជាក់ថា ថ្នាំលេប Paxlovid នឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ចំពោះពលរដ្ឋពេញវ័យ ពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ឬពលរដ្ឋដែលមានទម្ងន់ខ្លួនយ៉ាងតិចណាស់ចាប់ពី ៤០ គីឡូក្រាមឡើងទៅ។

    លោករដ្ឋមន្ត្រីរូបនេះបានបង្ហាញនូវក្តីរំពឹងខ្ពស់ថា ថ្នាំលេប Paxlovid នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងយកឈ្នះទៅលើជំងឺកូវីដ ១៩ ជាពិសេសគឺមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុង។ គួររម្លឹកជូនថា ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានហក់ឡើងវិញគួរឲ្យកត់សម្គាល់ ដ្បិតអាជ្ញាធរកូរ៉េខាងត្បូងកំំពុងព្យាយាមអនុវត្តផែនការរស់នៅជាមួយកូវីដ ១៩ ពោលគឺអាជ្ញាធរបានសម្រេចលុបចោលវិធានតឹងរឹងជាច្រើន។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានសម្រេចការាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៩១ % និង ២៩%បានចាក់រហូតដល់ដូសជម្រុញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: