ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិទាំងអស់នេះ នឹងត្រូវរំកិលថយមុខផ្ទះខ្លួនយ៉ាងតិច១៥ម៉ែត្រ
- October 26, 2018
យោងតាមការបញ្ជាក់ពី មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ១៤, ផ្លូវជាតិលេខ២០បេ, ផ្លូវជាតិលេខ២១, ផ្លូវជាតិលេខ២១អា, ផ្លូវជាតិលេខ២១បេ, ផ្លូវជាតិលេខ៣៤, ផ្លូវជាតិលេខ១១០, ផ្លូវជាតិលេខ១៥១អា បានជ្រាបថា៖ មន្ទីរ នឹងចាប់ផ្តើមពង្រីកចិញ្ចើមផ្លូវ ១៥ម៉ែត្រពីអ័ក្សផ្លូវនីមួយៗ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ។ អាស្រ័យហេតុនេះ មន្ទីរសូមសំណូមពរដល់បងប្អូន ដែលមានលំនៅដ្ឋាន ឬបានប្រកបអាជីវកម្ម នៅតាមបណ្តោយផ្លូវដូចបានរៀបរាប់ខាងលើ សូមរំកិលថយយ៉ាងតិចឲ្យបាន ១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






